(ភ្នំពេញ)៖ កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ បុរី មេគង្គ លែន កំពុងតែមានការផ្ដល់ជូនដ៏ពិសេសបំផុតសម្រាប់អតិថិជនតាមរយៈការថែមជូនកញ្ចប់ ដេគ័រ រាល់ការទិញ «វីឡាឃ្វីន B» និង «វីឡាភ្លោះ» ក្នុងគម្រោង «មេគង្គ ស៊ីធី» ជាមួយចំនួនមានកំណត់បំផុត។

ការថែមជូនកញ្ចប់រចនាដេគ័រផ្នែកខាងក្នុងរួមមាន៖
- វីឡាឃ្វីន B (ផ្តល់ជូនសម្រាប់តែ ២ផ្ទះ ប៉ុណ្ណោះ)៖ អតិថិជនដែលទិញនឹងទទួលបានការថែមជូនកញ្ចប់ដេគ័ ផ្នែកខាងក្នុងយ៉ាងប្រណិតនៅជាន់ផ្ទាល់ដី និងបន្ទប់គេងមេគ្រួសារទាំងមូល (សូមពិនិត្យរូបភាពតំណាងនៅខាងក្រោម)។
- វីឡាភ្លោះ (ផ្តល់ជូនសម្រាប់តែ ២ផ្ទះ ប៉ុណ្ណោះ)៖ អតិថិជននឹងទទួលបានកញ្ចប់ដេគ័រពិសេស ដែលរួមបញ្ចូល ដោយការផ្ដល់ជូនទូតាំងមួយ ទូស្រា២ និងជញ្ជាំងដេគ័រទូរទស្សន៍យ៉ាងស្រស់ស្អាត (សូមពិនិត្យរូបភាពតំណាងនៅខាងក្រោម)។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ
បន្ថែមពីលើនេះផងដែរ រាល់ការអញ្ជើញមកទស្សនាគម្រោង និងគេហដ្ឋានក្នុងគម្រោង «មេគង្គ ស៊ីធី» ផ្ទាល់ អតិថិជននឹងបានចូលរួមលេងក្នុងយុទ្ធនាការ «VISIT & WIN» ទទួលបាន Voucher របស់ WingShop-Mekong Land ៦A ដែលមានទឹកប្រាក់រហូតដល់ ១០០ដុល្លារ ភ្លាមៗ តែម្តង!

សូមប្រញាប់រួសរាន់ឡើង ចំនួនមានកំណត់!
គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland
ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29










