អតិថិជនដែលបានទិញផ្ទះនិងដីឡូត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានចាប់ផ្តើមទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល និង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៣៩១បណ្ណទៀត ដែលអតិថិជនបានបង់ប្រាក់គ្រប់ ១០០%។

ក្រសួងរៀបចំដែនដី បានប្រកាសជូនដំណឹងដល់អតិថិជនទិញផ្ទះនិងដីឡូត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% អាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល។
សូមជម្រាបថា ទីតាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល មានអាស័យដ្ឋានស្ថិតនៅផ្លូវលេខ២០៩ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះពេលវេលា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ជារៀងរាល់ម៉ោងធ្វើការ៕









