យោងតាមទស្សនាវដ្តី Forbes បានរាយការណ៍ឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋី Elon Musk បានធ្លាក់ចុះមកនៅជាង ៩១០ពាន់លានដុល្លារ ក្រោយទើបទទួលបានតំណែងជាមហាសេដ្ឋីលុយទ្រីលានដុល្លារ កាលពេលថ្មីៗកន្លងទៅ។

ទ្រព្យសម្បត្តិរបស់លោក Musk ហាក់បានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបទៅនឹងចំនួនកាលពីប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅ បន្ទាប់ពីការបោះផ្សាយលក់ IPO លើកដំបូងរបស់ក្រុមហ៊ុន SpaceX ដែលធ្វើឲ្យចំនួនលុយរបស់នាយកប្រតិបត្តិរូបនេះ កើនឡើងរហូតដល់ជាង ១ទ្រីលានដុល្លារឯណោះ។
យ៉ាងណាមិញ ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗ ទាំង១០ គិតនៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៩១៧,៣ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៩១,៩ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៩,២ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥៤,៩ពាន់លានដុល្លារ
5.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៩,៩ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៩,៤ពាន់លានដុល្លារ
7.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨១ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៨២,៣ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៣ពាន់លានដុល្លារ
10.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦ពាន់លានដុល្លារ៕

