ក្រុមហ៊ុន SpaceX នៅតែទទួលរងខាតបង់ ទោះបីជាប្រាក់ចំណូលរបស់ខ្លួនកើនឡើងទ្វេដងក៏ដោយ

អន្តរជាតិ

ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីមានដាច់គេលើពិភពលោក លោក Elon Musk បានរកប្រាក់ចំណូលជិត ៨ពាន់លានដុល្លារនៅត្រីមាសចុងក្រោយ ប៉ុន្តែនៅតែមិនអាចទទួលបានប្រាក់ចំណេញនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៤ ខែសីហា ក្រុមហ៊ុន SpaceX បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីពីររបស់ខ្លួន។ នេះគឺជារបាយការណ៍ប្រាក់ចំណូលដំបូងបំផុតរបស់ក្រុមហ៊ុន ពោលគឺចាប់តាំងពីមានការបោះផ្សាយលក់ IPO ជាលើកដំបូងរបស់ខ្លួន នៅពាក់កណ្តាលខែមិថុនាមក។

ក្នុងរបាយការណ៍នោះ ប្រាក់ចំណូលត្រីមាសទីពីររបស់ក្រុមហ៊ុនបានឈានដល់ ៧,៨១ពាន់លានដុល្លារ ដែលស្ទើរតែទ្វេដងនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះក៏ខ្ពស់ជាងការព្យាករចំនួន ៦,៩ពាន់លានដុល្លារដោយក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ LSEG ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុន SpaceX បានធ្លាក់ចុះ ៨% នៅក្នុងការជួញដូរចុងក្រោយ ដោយសារតែការកើនឡើងនៃការចំណាយមូលធន។ តួលេខនេះបានឈានដល់ជាង ១៨ពាន់លានដុល្លារ ឬជិតប្រាំមួយដងនៃការចំណាយសរុបចំនួន ២,៨ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជារួមកាលពីឆ្នាំមុន SpaceX បានខាតបង់ទឹកប្រាក់សរុបជិត ៥ពាន់លានដុល្លារ ដែលភាគច្រើនដោយសារតែការវិនិយោគយ៉ាងច្រើនលើសលប់ពេកលើហេដ្ឋារចនាសម្ព័ន្ធ AI។ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានក៏រួមបញ្ចូលគ្នាជាមួយ xAI ដែលជារបស់មហាសេដ្ឋី Elon Musk ផងដែរ។ នៅពេលនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ចក្ខុវិស័យរបស់ខ្លួនគឺដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងលំហ៕​