មកស្វែងយល់ពី ផ្សារដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក

ជុំវិញ​ឧកញ៉ា

លោកគ្រូ ទឿយ ហុង អ្នកជំនាញផ្សារភាគហ៊ុននៅកម្ពុជាមួយរូប កាលពេលថ្មីៗនេះ បានបកស្រាយយ៉ាងច្បាស់អំពី ផ្សារដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដើម្បីឱ្យសាធារជនបានយល់កាន់តែច្បាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូឃ្លីមមួយ លោកគ្រូ ទឿយ ហុង បានលើកឡើងបែបនេះថា៖ “បុរី វិមានសំណាង បានដាក់លក់ហ៊ុនគាត់ ប៉ុន្តែម៉េចអត់ឃើញហ៊ុនគាត់នៅក្នុង app CSX Trade? បាទនេះគឺជាជម្ងល់បងប្អូន។ បច្ចុប្បន្ន បុរី វិមានសំណាង គឺគាត់ចាប់ផ្ដើមដាក់លក់ក្នុងផ្សារដំបូងដែលយើងហៅថា IPO ហើយគាត់មិនទាន់ឡើងផ្សារហ៊ុនទេ។ 

ដូច្នេះពេលមិនទាន់ឡើងផ្សារហ៊ុន គឺហ៊ុនរបស់គាត់ទាន់មិនមានក្នុង CSX Trade នោះទេ ហើយដំណាក់កាលដំបូងគឺគាត់ត្រូវតែលក់ហ៊ុនក្នុងផ្សារដំបូង នៅមុននឹងគាត់ឡើងផ្សារហ៊ុន។ ចំណុចនេះ ទោះនៅប្រទេសណាក៏បែបនេះដែរ។ 

បច្ចុប្បន្ននេះ បុរី វិមានសំណាង បានចាប់ផ្ដើមដាក់លក់ហ៊ុនក្នុងផ្សារដំបូង ក្នុងទំហំទឹកប្រាក់ចំនួនជាង ១០ លានដុល្លារ ដូច្នេះក្រុមហ៊ុនកំពុងតែដាក់លក់ឱ្យបងប្អូនដែលទុកចិត្តលើ បុរី វិមានសំណាង ទុកចិត្តលើឧកញ៉ាបណ្ឌិត គីម ហ៊ាង បងប្អូនអាចទិញទៅតាមលទ្ធភាព។ បងប្អូនចាប់ផ្ដើមទិញបាន ពីឥឡូវរហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ បើគ្រប់ចំនួន ១០ លានដុល្លារ នោះ បុរី វិមានសំណាង នឹងឡើងផ្សារហ៊ុន។ ឧទាហរណ៍ ក្រុមហ៊ុនឡើងផ្សារហ៊ុននៅថ្ងៃទីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដូច្នេះថ្ងៃទី៥ ខែតុលា បានហ៊ុន បុរី វិមានសំណាង ដែលមានអក្សរកាត់ (BVS) ឃើញមាននៅក្នុង app CSX Trade ហើយអ្នកវិនិយោគិនសាធារណៈ អាចទិញ-លក់ ក្នុងផ្សារភាគហ៊ុនបាន”។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជាទាំងអស់ ដែលមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង ទៅលោក ឧកញ៉ាដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។ 

សូមជម្រាបថា រាល់ទឹកប្រាក់ប៉ុន្មានក៏ដោយ ចាប់ពី ៣០ដុល្លារ ស្មើ ១០០ភាគហ៊ុន ឡើងទៅក្នុងការជួយទិញ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាការចូលរួមចំណែកដល់ការធ្វើឱ្យផ្សារភាគហ៊ុនកម្ពុជា ឱ្យកាន់តែរីកចំរើន ផ្តល់ការងារឱ្យប្រជាជនកម្ពុជា និងបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវផងដែរ។