សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវព្រឹត្តិការណ៍ព័ត៌មានជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអានប្រចាំសប្តាហ៍ រួមមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា សួរ វីរៈ៖ រថយន្តរាប់សិបគ្រឿងកំពុងដឹកជញ្ជូនពលករខ្មែរត្រឡប់ពីថៃ និងដឹកជំនួយជូនវីរកងទ័ព រួមទាំងបងប្អូនខ្មែរកំពុងភៀសសឹក

២. អ្នកឧកញ៉ា កុក អាន ចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

៣. សរុបជាង ៥ម៉ឺននាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ផ្គត់ផ្គង់ខេត្តឧត្តរមានជ័យ ៦គោលដៅ កំពុងឆ្ពោះទៅខេត្តព្រះវិហារ ៣គោលដៅបន្ថែមទៀត ក្រោមកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ

៤. ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

៥. អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បង្កើតមូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់អ្នកសិល្បៈ និងមហាជន ជួយដល់ជនភៀសសឹករាប់ម៉ឺននាក់

៦. ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសដំឡើងប្រាក់ខែគុណជាពីរ ដល់កីឡាករ ឡូត សុខខឿន ក្លឹប Khmer United ដែលជាវីរកងទ័ពតស៊ូប្រយុទ្ធនៅសមរភូមិមុខ

៧. អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា គឹម ឡេង ចូលរួមបរិច្ចាគថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

៨. ធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង នឹងលុបបំណុលជូនយោធិនពលី និងយោធិនពិការ ១០០%

៩. ក្រុមហ៊ុន Royal Group អ្នកឧកញ៉ា គិត ម៉េង បើកយុទ្ធនាការ “មូលនិធិទ្រទ្រង់ជនភៀសសឹក” ជួយដល់គ្រួសារខ្មែរដែលបានជម្លៀសចេញពីលំនៅឋាន

១០. ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ «អ្នកដែលចង់ទិញសិទ្ធិផ្តាច់មុខក្រុមហ៊ុនអាមេរិក មកកាន់កម្ពុជា អាចទាក់ទងខ្ញុំបានគ្រប់ពេល»