ឧកញ៉ា ហុង ឆេងឈុន នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់យុវជនយុវនារីដែលរងរបួសចំនួនជាង ១០០នាក់ នៅខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម លោកឧកញ៉ា ហុង ឆេងឈុន បានគូសបញ្ជាក់ កាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា បែបនេះថា៖ “រសៀលនេះ ឆ្លើយតបទៅតាមតម្រូវការចាំបាច់ ខ្ញុំបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន យកទៅជូនដល់យុវជនយុវនារី ដែលរងរបួសចំនួនជាង ១០០ នាក់”។

លោកឧកញ៉ាប្រធានក្រុមហ៊ុន ឈុនស៊ីង គ្រុប បានឱ្យដឹងទៀតថា ក្នុងឱកាសនោះដែរ លោកបានចូលរួមក្នុងការឧបត្ថម្ភសម្រាប់ធ្វើម្ហូប បង្គន់ចំនួន១០ និងកន្លែងងូតទឹកចំនួន១០ និងគ្រឿងប្រើប្រាស់មួយចំនួនទៀតស្មើនឹងទឹកប្រាក់សរុប ៤០,០០០,០០០រៀល ដល់បងប្អូនជនភៀសខ្លួន។

សូមជម្រាបថា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសថា លោកនឹងនាំយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារ ឧបភោគ បរិភោគ មួយចំនួន ជាជំនួយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដោយក្នុងនោះ ក្រុមហ៊ុន ឈុនស៊ីង បានផ្តើមឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារអាមេរិក រួមជាមួយថវិកាពីបងប្អូនសប្បុរសជនចូលរួមបន្ថែមមួយចំនួនទៀតផងដែរ៕