អ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះ អញ្ជើញចូលរួមកម្មវិធីគម្រប់ខួប១ឆ្នាំ នៃការកកើតក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា)?

ជុំវិញ​ឧកញ៉ា

លោក ទៀ ស្យាម អគ្គនាយកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) កាលពីចុងសប្តាហ៍កន្លងទៅ បានដឹកនាំ​រៀបចំ​កម្មវិធីគម្រប់ខួប១ឆ្នាំ នៃការកកើតក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) [Peace Petroleum Cambodia]។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកក្រុមហ៊ុនលក់រថយន្តប្រណិត Hawon Auto Car, ឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Cafe ព្រមទាំង​ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ Peace ជាច្រើនរូបទៀតផងដែរ។

ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) បានគូសបញ្ជាក់ថា មួយឆ្នាំមុន ក្រុមហ៊ុនបានជ្រើសរើសផ្លូវ​ដែលពិបាក​បំផុត ប៉ុន្តែជាផ្លូវដែលជឿថាត្រឹមត្រូវ។ កម្មវិធីគម្រប់​ខួប ១ឆ្នាំនេះ គឺជាការអបអរសាទរដល់អ្នកទាំងអស់គ្នា ដែលជាផ្នែកមួយនៃដំណើររបស់​ ភីស​ ភេត្រូលៀម​ (ខេមបូឌា)។ រាល់ការគាំទ្រ រាល់ការជឿជាក់ និងរាល់ជំហាន​ដែលបានដើរជាមួយគ្នា គឺជាកម្លាំងដែលជំរុញឱ្យក្រុមហ៊ុនបន្តទៅមុខ។ ភីស​ ភេត្រូលៀម​ (ខេមបូឌា) ក៏សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ស្ថានីយ ដៃគូអាជីវកម្ម បុគ្គលិក អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ ដែលបានជឿជាក់​ និងគាំទ្រ ភីស។

សូមជម្រាបថា ក្រុមហ៊ុន PEACE Petroleum Cambodia ត្រូវបានបង្កើតឡើងដោយកូនខ្មែរគឺ លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ បច្ចុប្បន្នក្រុមហ៊ុនស្ថានីយប្រេងមួយនេះ មានចំនួន ៣៣កន្លែង និង​កំពុងស្ថាបនាចំនួន ១០កន្លែង ហើយក្រុមហ៊ុន មានទស្សនវិស័យច្បាស់លាស់ ក្នុងការពង្រីកវិសាលភាពនៃស្ថានីយ ភីស ឱ្យគ្របដណ្តប់បានគ្រប់ ២៥ រាជធានី ខេត្ត តាមផែនការនិងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នាពេលឆាប់ៗ​ខាងមុខនេះ៕