អ្នកឧកញ៉ា ម៉ុង​ ឫទ្ធី​ រៀបចំពិធីខួបកំណើត នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង​ ឫទ្ធី​ អគ្គនាយកក្រុមហ៊ុន ម៉ុង​ ឫទ្ធី គ្រុប កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីខួប​កំណើតរបស់ខ្លួន នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ ខេត្តកំពង់ស្ពឺ ដោយ​មាន​ភ្ញៀវកិត្តិយសចូលរួមប្រមាណ ១,៤០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ម៉ុង​ ឫទ្ធី បានលើកឡើងលើបណ្តាញសង្គមបែបនេះថា៖ “ថ្ងៃទី១១ ខែកក្កដា នៅក្នុង​ពិធី​ខួបកំណើត​របស់​ខ្ញុំ ភ្ញៀវជាច្រើន​បានយក​វត្ថុ​អនុស្សាវរីយ៍​ ដូចជា ផ្កា សម្លៀកបំពាក់​ តែ​ចម្លែក​តែកសិករ​មកពីស្រុក​សំឡូត​ និងស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំបង​ បានយកដំឡូង​ជ្វាមួយ​កន្ត្រក​ និង​ពោត​ក្រហម​ចំណីសត្វ​មួយ​កន្ត្រក​មកជូន​ ដើម្បី​សរបញ្ជាក់​ឱ្យដឹងថាពួកគាត់​គឺ​ជា​កសិករ​ពិតប្រាកដ​”។

​ភ្ញៀវ​កិត្តិយស​ដែលបាន​អញ្ជើញ​មកចូលរួមប្រមាណជា​ ១,៤០០នាក់​នេះ​ មកពីតាម​បណ្តា​ខេត្ត​នានាទូទាំងប្រទេស​ មាន​ប្រហែល​ជា​​៨០% សុទ្ធសឹងតែជា​កសិករ​ អ្នកចិញ្ចឹមសត្វ​ អ្នក​ដាំដំណាំដូចជា​ ពោត​ សណ្តែក​ ស្រួវ​ ដំឡូងមី​ និងអ្នក​ប្រមូលទិញយកមក​ចូលសម្ងួត​ សម្រាប់យកមក​លក់​ផ្គត់ផ្គង់​អោយ​រោងចក្រ​ផលិត​ចំណី​សត្វ​។ នេះបើតាម​ការ​បញ្ជាក់របស់ អ្នកឧកញ៉ា ម៉ុង​ ឫទ្ធី។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យ​កសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ ព្រមទាំងបច្ចុប្បន្នមានតួនាទីជាសមាជិកព្រឹទ្ធសភា ផងដែរ៕