ពិព័រណ៍ផ្លែឈើបាត់ដំបង រយៈពេល៣ថ្ងៃ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាង១៩ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តបាត់ដំបង ជាទឹកដីកំណប់ទ្រព្យ វប្បធម៌ និងទេសចរណ៍ដ៏ល្អឯក កំពុងបន្ថែមសក្តានុពលក្នុងរដូវកាលបៃតងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តបាត់ដំបង នាថ្ងៃទី១៣ កក្កដានេះ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងព្រឹត្តការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ រយៈពេល០៣ ថ្ងៃ មានសរុប មានចំនួន ១៩៨,២៧៩ នាក់ កើនឡើង ៩១,០៤ % បើធៀបឆ្នាំ២០២៥ មានចំនួន ១០៣,៧៨៩ នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១៩៧,៩៣៣ នាក់ មានការកើនឡើង ៩១,៦៥ % បើធៀបឆ្នាំ២០២៥ មានចំនួន ១០៣,២៧៨  នាក់។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៣៤៦ នាក់ មានការថយចុះ  ៣២,២៩ % បើធៀបឆ្នាំ២០២៥ មានចំនួន ៥១១ នាក់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ មានគោលបំណងធំៗចំនួន ២៖ ១). ផ្សារភ្ជាប់រវាងវិស័យ កសិកម្មទៅនឹងវិស័យទេសចរណ៍, និង ២). ជំរុញទេសចរណ៍ក្នុងស្រុកនៅក្នុង រដូវកាលបៃតង ស្របតាមយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ (ចាប់ពីខែ ឧសភា ដល់ ខែតុលា)៕