លោក ហ៊ុន ម៉ាណែត៖ អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ត្រូវ​មាន​គ្រឹះ​ខាង​ទាហាន សេដ្ឋកិច្ច និង​នយោបាយ​ជា​ចាំ​បាច់

សង្គម​និង​សេដ្ឋកិច្ច

កូន​ប្រុស​ច្បង​របស់សម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត គឺ​ជា​បុគ្គល​លេច​ធ្លោ​ជាង​គេក្នុង​ចំណោម​ក្រុម​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជា​ឧត្តម​សេនីយ៍​ឯក​ពាក់​ផ្កាយ​បីដែលបាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​​បណ្ឌិត​សភា​យោធា​អាមេរិក West Point និង​បាន​ទទួលសញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ Bristol នៃ​ប្រទេស​អង់គ្លេស​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅ​ពី​មុខ​ជំនាញ​ទាំង​ពីរ​នេះ លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់បានផ្ញើ​លិខិតមក​ពិគ្រោះ​យោបល់អំពី​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយសំបុត្រ ត្រូវបាន​បង្ហាញ​ជា​សាធារណៈកាលពីកន្លងទៅរបស់ឪពុករបស់លោក គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ៊ុន ម៉ាណែត បានសរសេរ​ប្រាប់​ឪពុក​របស់​ខ្លួន​ថា សូម​កុំ​ឱ្យ​ប្រាប់​នរណា​ឱ្យ​ដឹង​ឱ្យ​សោះ ព្រោះ​វា​ជា​ការ​សម្ងាត់​របស់​ខ្លួន​ ពីរឿងការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដោយលោកសរសេរ​ក្នុង​សំបុត្រ​បញ្ជាក់​ថា អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ត្រូវ​មាន​គ្រឹះ​ខាង​ទាហាន សេដ្ឋកិច្ច និង​នយោបាយ​ជា​ចាំ​បាច់​។

ក្រៅ​ពី​ចំណេះ​ជំនាញ​ទាំង​នេះ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ជាអគ្គមេបញ្ជាការរងកង​ទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក លោក​ក៏​ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជា​ការ​រង​កង​អង្គរក្ស​។ ចំណែក​នៅ​ក្នុង​ជួរ​គណបក្សលោក ហ៊ុន ម៉ាណែត គឺ​ជា​សមាជិកវ័យ​ក្មេង​ជាង​គេ​នៃ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ជាប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ចុង​ក្រោយ នៅ​ចុង​ឆ្នាំ​២០២០ លោកត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​នៃគណៈ​ចលនា​មហាជន ដែល​ជា​តួនាទី​ធំ​មួយ​ទៀតក្នុង​គណបក្ស។

តាម​រយៈ​ចំណេះដឹង​និង​បទពិសោធ​ការងារ​ទាំង​អស់​នេះ វា​មិន​ចម្លែក​ទេ​ដែល លោក ហ៊ុន ម៉ាណែត ត្រូវ​អង្គ​សន្និបាត​នៃ​គណបក្ស​ប្រជាជន ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​បោះ​ឆ្នោត​អនុម័ត​ឱ្យ​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​បន្ត​ពី​សម្តេចតេជោ ហ៊ុន សែន​។ 

យ៉ាងណា លោក ហ៊ុន ម៉ាណែត ខ្លួន​ឯងតែប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ និងបន្ថែម​បទ​ពិសោធ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីក្លាយជា​នាយករដ្ឋ​មន្ដ្រី​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជានាពេលអនាគត៕