រោងចក្រផលិតគ្រឿងទេសស្តង់ដាទំនើប វិរៈ ប៊ុនថាំ ហ៊្វូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ សម្រេចការសាងសង់​បាន ៦០% ហើយ

ជុំវិញ​ឧកញ៉ា

រោងចក្រ វិរៈ ប៊ុនថាំ ហ៊្វូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែលជារោងចក្រផលិតគ្រឿងទេសគ្រប់ប្រភេទ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធផលិតប្រកបដោយអនាម័យ សម្រេចការ​សាងសង់បាន ៦០% ហើយ។ នេះបើតាមការបង្ហាញឱ្យដឹងពី​ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងសាងសង់សម្រេចបានប្រមាណ ៦០% ហើយ និងកំពុង​បន្តអភិវឌ្ឍឆ្ពោះទៅរករោងចក្រផលិតកម្មដ៏ទំនើបមួយ ដែលមានសមត្ថភាពផលិត និងផ្គត់ផ្គង់គ្រឿងទេស​គ្រប់​ប្រភេទ ប្រកបដោយគុណភាព ស្តង់ដារ និងទំនុកចិត្ត។

កាលដើមខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាស​កៀរគរ​អ្នកវិនិយោគក្នុងវិស័យម្ហូបអាហារ ឱ្យចូលរួមវិនិយោគរួមគ្នានៅតំបន់រោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ ហ៊្វូដ (Vireak Buntham Food Processing Factory Clusters) ដែលនឹងទទួលបានអត្ថប្រយោជន៍​ជាច្រើន សម្រាប់ការចូលរួមជារួមទាំង ហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារចែកចាយ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស ជំនួយផ្នែកច្បាប់ និងការលើកលែងពន្ធនានា។

សូមជម្រាបថា រោងចក្រ វិរៈ ប៊ុនថាំ ហ៊្វូដ មានអាសយដ្ឋាន ស្ថិតនៅផ្លូវបេតុង ភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ ហ្វ៊ូដ – Vireak Buntham Food ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ៕