FIFA ត្រៀមចិញ្ចៀនមាសដាំពេជ្រពិសេស សម្រាប់ប្រគល់ជូនក្រុមឈ្នះពាន World Cup ឆ្នាំនេះ

អន្តរជាតិ

ក្រុមម្ចាស់ជើងឯក FIFA World Cup ឆ្នាំ២០២៦ នេះ នឹងទទួលបានចិញ្ចៀនមាសដាំពេជ្រជាលើកដំបូងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ដោយបន្ថែមពីលើពានរង្វាន់ និងមេដាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Chosun។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការប្រកាសនៅលើគេហទំព័រផ្លូការបរស់ខ្លួន សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បាននិយាយថា ប្រទេសដែលឈ្នះការប្រកួត World Cup នៅឆ្នាំនេះ នឹងទទួលបាន ‘ចិញ្ចៀនជើងឯក’ ឬ ‘Championship Ring’ ដែលផលិតឡើងយ៉ាងពិសេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ”។

គួរឲ្យដឹងទៀតផងដែរថា យោងតាម FIFA ចិញ្ចៀនចំនួន ៣០ វង់ នឹងត្រូវប្រគល់ជូនប្រទេសដែលឈ្នះពាន រួមទាំងកីឡាករ ក្រុមការងារគ្រូបង្វឹក និងបុគ្គលិក ខណៈចិញ្ចៀនចំនួន ១ ៩៩៦ វង់ផ្សេងទៀត នឹងត្រូវលក់ទៅឱ្យអ្នកគាំទ្រទូទាំងពិភពលោក។ ហើយចិញ្ចៀននីមួយៗ ត្រូវបានផលិតឡើងជាពិសេសដោយភ្ជាប់មកជាមួយលេខកូដ និងវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវ។

FIFA បានបញ្ជាក់ទៀតថា ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រចប់ភ្លាម ប្រធានក្រុម និងគ្រូបង្វឹកនៃប្រទេសដែលឈ្នះ នឹងទទួលបានចិញ្ចៀនតំណាងបណ្ដោះអាសន្នសិន ហើយនៅថ្ងៃបន្ទាប់ ចិញ្ចៀនចំនួន ៣០ សម្រាប់អ្នកឈ្នះនឹងត្រូវឆ្លងកាត់ការផលិតតម្រូវតាមម្រាមដៃរបស់កីឡាករ និងបុគ្គលិកម្នាក់ៗ។

ជម្រាបជូនផងដែរថា ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមការពារតំណែងជើងឯក នឹងត្រូវលេងទល់ក្រុមគោជល់អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ នាវេលាម៉ោង ២ រំលងអាធ្រត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា នៅកីឡដ្ឋាន MetLife ទីក្រុង New York សហរដ្ឋអាមេរិក៕​