ត្រឹមមួយសប្ដាហ៍ Elon Musk របូតទ្រព្យសម្បត្តិជិត ៣០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពី​សប្ដាហ៍​មុន ទ្រព្យសម្បត្តិ​សរុប​របស់​មេធំ Tesla លោក Elon Musk គឺ​មាន​ប្រមាណ​ ២៤៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​របូត​អស់​ជិត ៣០ ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បាន​បន្ថែម​ថា ទ្រព្យសម្បត្តិ​សរុប​របស់​ Elon Musk គិត​ត្រឹម​ថ្ងៃទី ០៨ តុលា​មាន ២១៩,៨ ពាន់​លាន​ដុល្លារ តិចជាង​សប្ដាហ៍​មុនប្រហែល ២៨ ពាន់​លាន​ដុល្លារ។

បើ​ទោះជា​របូត​ទ្រព្យសម្បត្តិ​រាប់សិបពាន់​លាន​ដុល្លារ​បែបនេះក្ដី ប៉ុន្តែ​ Elon Musk នៅ​តែ​អាច​រក្សា​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើលោក​ដដែល ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ស៊ីដាច់គេ​តែម្ដង។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​ គិតត្រឹម​ថ្ងៃទី ០៨ តុលា​ដូចតទៅ៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១៩,៨ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៧,៤ ពាន់​លាន​ដុល្លារ

3. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៨ ពាន់​លាន​ដុល្លារ

4. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣២,៩ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១ ពាន់​លាន​ដុល្លារ

6. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៩ ពាន់​លាន​ដុល្លារ

7.  ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,១ ពាន់​លាន​ដុល្លារ

8. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៦,៦ ពាន់​លាន​ដុល្លារ

9/Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥,៦ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨២,២ ពាន់​លាន​ដុល្លារ៕