តម្លៃមូលធនទីផ្សារ Nvidia កើនឡើងជាង ៤០០ពាន់លានដុល្លារបន្ថែម ត្រឹមតែការជួញដូរម្តង

អន្តរជាតិ

បន្ទាប់ពីបញ្ចប់ការជួញដូរនៅថ្ងៃទី២៧ ខែសីហា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានកើនឡើងជិត ៩% ដែលធ្វើឲ្យតម្លៃមូលធនទីផ្សារកើនឡើងបន្ថែម ៤៤០ពាន់លានដុល្លារបន្ថែមទៀត រហូតដល់ ៥,៥២ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញហក់ឡើងនេះ បានកើតឡើងបន្ទាប់ពីនាយកផ្នែកហិរញ្ញវត្ថុលោកស្រី Colette Kress បានបង្ហាញក្តីរំពឹងថាប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើង ៧០% នៅក្នុងឆ្នាំសារពើពន្ធ២០២៨ ខណៈពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន គឺលោក Jensen Huang ក៏បានអះអាងបន្ថែមថា តម្រូវការក្រុមហ៊ុនអាចបន្តកើនឡើងដល់ខ្ពស់ជាង ៧០% ផងដែរ។

គួរឲ្យដឹងថា ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ក្រុមហ៊ុន Nvidia បានកើនឡើងជាង ២ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកើនឡើងដល់ ៩៦,២ពាន់លានដុល្លារ ពោលគឺបានលើសពីការរំពឹងទុកចំនួន ៩២,១ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា បើទោះបីជាមានការលូតលាស់ខ្លាំងក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតបន្ទះឈីបដ៏កំពូលរបស់អាមេរិកមួយនេះ នោតែប្រឈមមុខទៅនឹងកង្វះខាតការផ្គត់ផ្គង់ផលិតផល ដោយសារតែក្រុមហ៊ុនផលិតបន្ទះឈីប TSMC របស់តៃវ៉ាន់ និងទីផ្សារបន្ទះឈីបអង្គចងចាំរបស់ពិភពលោក កំពុងជួបប្រទះទៅនឹងការខ្វះខាតធ្ងន់ធ្ងរ៕​