ការវះកាត់ឆ្អឹងដែលអាចធ្វើបាននៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ — មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានមោទនភាពក្នុងការផ្តល់ជូននូវសេវាវះកាត់ និងព្យាបាលផ្នែកឆ្អឹង សន្លាក់ និងរបួស (Orthopedic & Trauma Surgery) ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត Eudaldo Gonzalez Martinez វេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹង និងរបួស ដែលមានបទពិសោធន៍ព្យាបាលអ្នកជំងឺជាង ១០,០០០ករណី

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងចំណេះដឹងជ្រាលជ្រៅ បទពិសោធន៍យូរឆ្នាំ និងការប្រើប្រាស់បច្ចេកទេសវះកាត់ទំនើប លោកវេជ្ជបណ្ឌិតអាចផ្តល់ការព្យាបាលប្រកបដោយភាពជាក់លាក់ និងសុវត្ថិភាព ដើម្បីជួយអ្នកជំងឺស្តារចលនារាងកាយ និងគុណភាពជីវិតឱ្យត្រឡប់មកវិញ។ សេវាវះកាត់ និងព្យាបាលដែលមាននៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា រួមមាន៖

• ការព្យាបាលឆ្អឹងដែលមិនជាប់គ្នា (Non-union Fracture) ក្រោយការបាក់ឆ្អឹង

• ការកែតម្រូវភាពខុសទ្រង់ទ្រាយនៃឆ្អឹង ដែលកើតឡើងក្រោយការព្យាបាលឆ្អឹងបាក់ (Malunion) 

• ការព្យាបាលរបួសដែលបណ្តាលមកពីការលេងកីឡា (Sports Injuries) 

• ការព្យាបាលការឈឺសន្លាក់ និងជំងឺរលាកសន្លាក់

• ការព្យាបាលជើងទ្វេរ និងជើងកោង

• ការកែតម្រូវជង្គង់ដែលមិនត្រង់ (Limb Alignment Correction) 

• ការព្យាបាលបញ្ហាការដើររបស់កុមារ ដោយប្រើប្រអប់ជើង (Orthotics) 

• ការចាក់ថ្នាំ Steroid និង PRP (Platelet-Rich Plasma) ដើម្បីបំបាត់ការឈឺចាប់ និងជំរុញការជួសជុលជាលិកា

• ការព្យាបាល និងកែតម្រូវឆ្អឹងដែលខូចទ្រង់ទ្រាយពីកំណើត ឬក្រោយរបួស

ការរួមបញ្ចូលវេជ្ជបណ្ឌិតឯកទេស បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងការថែទាំតាមស្តង់ដារ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាផ្តល់នូវដំណោះស្រាយព្យាបាលដ៏មានប្រសិទ្ធភាព សម្រាប់អ្នកជំងឺគ្រប់វ័យ និងគ្រប់កម្រិតនៃជំងឺឆ្អឹង សន្លាក់ និងរបួស ដើម្បីឱ្យអ្នកជំងឺទទួលបានការព្យាបាលប្រកបដោយទំនុកចិត្ត ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕