ឥណ្ឌូណេស៊ី កំពុងជំរុញគម្រោងថាមពលអ៊ីដ្រូសែនចំនួន ៩៣ មានតម្លៃសរុបជាង ២ពាន់លានដុល្លារ

អន្តរជាតិ

ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី (ESDM) បានបង្ហាញថា ប្រទេសរបស់ខ្លួនកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ប្រព័ន្ធអេកូឡូស៊ីថាមពលអ៊ីដ្រូសែនចំនួន ៩៣ ដែលមានតម្លៃវិនិយោគសរុបចំនួន ៣២ទ្រីលានរូពីឥ (២,០៥ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Antara។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល និងពិព័រណ៍ប្រព័ន្ធអេកូឡូស៊ីថាមពលអ៊ីដ្រូសែនសកលឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២១ ខែកក្កដា លោកស្រី Eniya Listiani Dewi អគ្គនាយកថាមពលថ្មី ថាមពលកកើតឡើងវិញ និងការអភិរក្សថាមពលរបស់ក្រសួង បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យយ៉ាងសកម្មនូវគម្រោងដែលមានតម្លៃខ្ពស់ទាំងនេះ ដើម្បីធានាបាននូវការអនុវត្តយ៉ាងឆាប់រហ័ស។

យោងតាមលោកស្រី Eniya បានបង្ហាញទៀតថា គំនិតផ្តួចផ្តើមទាំងនេះស្របគ្នាដោយផ្ទាល់ជាមួយនឹងការណែនាំរបស់រដ្ឋមន្ត្រីក្រសួង ESDM គឺលោក Bahlil Lahadalia ដើម្បីពន្លឿនការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ជាមួយនឹងការជំនួសមកវិញនូវជម្រើសថាមពលស្អាតជាង។

គួរជម្រាបជូនផងដែរថា នៅថ្ងៃដដែលនោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានដាក់ឱ្យដំណើរការកម្មវិធីសាកល្បងរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែន (H2 DDF) ផងដែរ នៅក្នុងភាពជាដៃគូជាមួយប្រតិបត្តិករដឹកជញ្ជូនរបស់រដ្ឋ Perum DAMRI៕​