ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ វិនិយោគមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) ជាមួយក្រុមហ៊ុន បុរី វិមានសំណាង នឹងបើកផ្លូវឱ្យមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យច្រើនទៀត ចូលក្នុងផ្សារភាគហ៊ុនកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក យល់ឃើញថា ការវិនិយោគជាមួយ​មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង នឹងបើកផ្លូវឱ្យមានក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យច្រើនទៀត ចូលក្នុងផ្សារភាគហ៊ុនកម្ពុជា និងជួយជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យមានសន្ទុះងើបឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែកក្កដានេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា លោកជាកូន​ច្បង ដែលមានការទទួលខុសត្រូវ ចង់ជោគជ័យឱ្យខ្លួនឯង លើកកិត្តិយសដល់ក្រុមគ្រួសារ ជួយដល់ពុកម៉ែ និងប្អូនៗ គឺជាបេសកកម្មថ្មីរបស់លោក ក្នុងវិស័យអចលនទ្រព្យ។ លោកឧកញ៉ាបានបន្តថា លោកនាំយក ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ចូលផ្សារគោល នៃផ្សារភាគហ៊ុនកម្ពុជា (CSX)។

«សូមជួយវិនិយោគជាមួយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលមានខ្ញុំបាទ គីម ហ៊ាង ជាស្ថាបនិក ដោយសារភាពជោគជ័យរបស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅពេលនេះ នឹងបើកផ្លូវឱ្យមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនទៀតចូលក្នុងផ្សារភាគហ៊ុនកម្ពុជា នោះយើងនឹងអាចជួយគ្នា ក្នុងការរុញវិស័យអចលនទ្រព្យកម្ពុជា ឱ្យផុតពីការជាប់ផុង ហើយត្រលប់មក​ភាពខ្លាំង​ឡើងវិញ និងខ្លាំងប្រកបដោយនិរន្តភាពជាងមុខ”។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្ថែម។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាស​ដាក់លក់​ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោក​អ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង​ទៅលោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។