ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់មេដាយ «ជាតូបការ» ជូនដល់ឧកញ៉ា ឃន ឈុនដារ៉ា

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០២៦ បាន​​​​​​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គ្រឿង​ឥស្សរិយយស​ «ជាតូបការ» ប្រគេនព្រះសង្ឃ និងជូនដល់​សប្បុរសជនចំនួន ១៣រូប រួមទាំង ឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក ធ្យូបកាហ្វេ (Tube Coffee)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៦/៥៣៧ ប្រមុខរដ្ឋស្តីទី បាន​​​​​​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គ្រឿង​ឥស្សរិយយស ​​​តាម​លំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ និងជូនសប្បុរសជន​សរុប​ចំនួន ៣៣២ អង្គ/រូប។ ក្នុងនោះដែរ មេដាយ​ជាតូបការ មាន​ចំនួន​១៣រូប រួមមានទាំង​ ឧកញ៉ា ឃន ឈុនដារ៉ា។

ឧកញ៉ា ឃន ឈុនដារ៉ា គឺជាស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក ធ្យូបកាហ្វេ (Tube Coffee), ម្ចាស់ភោជនីយដ្ឋានទំនើបបែបជប៉ុន មានឈ្មោះថា «ឃីយ៉ូ សាប៊ូ» (KYŌ Shabu), សហស្ថាបនិកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និងជា​សមាជិក​សមាគមឧកញ៉ាកម្ពុជា។

សូមជម្រាបថា មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទាន​ដោយ​ព្រះមហាក្សត្រ៕