អ៉ីរ៉ង់ និងអូម៉ង់ កាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងមួយជុំវិញការគ្រប់គ្រងច្រក Hormuz រួមគ្នា

អន្តរជាតិ

អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ​បានអះអាងថាខ្លួនកំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយជាមួយប្រទេសអូម៉ង់លើយន្តការសម្រាប់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដោយសង្កត់ធ្ងន់ថាស្ថានភាពនៅក្នុងច្រកសមុទ្រនេះ នឹងមិនពេលមុនជម្លោះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Hassan Qashqavi អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី២ ខែសីហាថា ទីក្រុងតេអេរ៉ង់ កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុង Muscat ទាក់ទងនឹងច្រកសមុទ្រ Hormuz ដោយបញ្ជាក់ថាអ្នកសម្របសម្រួលកំពុងធ្វើការដើម្បីស្តារអនុស្សរណៈនៃការយោគយល់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ពីមុនបានពិពណ៌នាអំពីការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្កាតថាបានចូលដល់ “ដំណាក់កាលចុងក្រោយ” ហើយរបាយការណ៍មួយដែលបានដាក់ជូនទៅកាន់គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ក៏បានបង្ហាញថាការចរចាជាមួយអូម៉ង់ ក៏កំពុងខិតជិតបញ្ចប់ផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail Baghaeiបាននិយាយផងដែរថា ទីក្រុងតេអេរ៉ង់ និងទីក្រុង Muscat កំពុងមានគោលបំណងបង្រួបបង្រួមផ្លូវសមុទ្រថ្មីមួយឆ្លងកាត់ច្រក Hormuz ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ក្នុងគោលបំណងធានាសិទ្ធិអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ប្រទេសទាំងពីរ។

គួរជម្រាបជូនផងដែរថា ជុំវិញព័ត៌មាននេះត្រូវបានចេញផ្សាយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងខិតជិតចាប់ផ្តើមហើយ ដោយអះអាងទៀតថា កិច្ចព្រមព្រៀងលើច្រក Hormuz និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ក៏នឹងត្រូវបានសម្រេចដូចគ្នា៕​