មកដឹងពីប្រវត្តិខ្លះៗ របស់សាសនាហិណ្ឌូ ដែលជាសាសនាធំបំផុតមួយលើលោក

អន្តរជាតិ

ហិណ្ឌូ គឺជាសាសនាមានវ័យចំណាស់ជាងគេ និងជាសាសនាធំបំផុតលំដាប់ទី៣ នៅលើលោក ដែលចាប់កំណើតនៅជ្រលងទន្លេឥណ្ឌូសនៃប្រទេសឥណ្ឌា។ សាសនាហិណ្ឌូត្រូវបានវិវត្តន៍ចេញពីព្រាហ្មណ៍សាសនា ដោយបញ្ចូលនូវជំនឿ និងការប្រតិបត្តិពីសាសនាផ្សេងៗទៀតដែលបានមកពីប្រជាជនដែលរស់នៅក្នុងតំបន់ឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន សាសនាហិណ្ឌូ មានអ្នកប្រតិបត្តិតាមចំនួនប្រមាណ ១,២ ពាន់លាននាក់ ឬស្មើទៅនឹង ១៥,៤% នៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ក្នុងនោះ នៅអាស៊ីប៉ាស៊ីហ្វិកមានប្រមាណ ៩៩,៣% និងនៅសេសសល់មកពីតំបន់ផ្សេងៗទៀត នៅលើពិភពលោក។

គួរឲ្យដឹងថា ព្រះវិស្ណុ ជាព្រះអាទិទេដ៏សំខាន់ក្នុងសាសនាព្រាហ្មន៍តាមបែបហិណ្ឌូនិយមក្នុងចំណោមព្រះអាទិទេពទាំងបីអង្គគឺ ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូ។ តាមឯកសារ ព្រះវិស្ណុមានតួនាទីយ៉ាងសំខាន់ ដោយព្រះអង្គជាអ្នកថែរក្សាការពារ និងរៀបចំលោក។

យ៉ាងណាមិញ ទាក់ទងទៅនឹងជំនឿប្រពៃណី ទំនៀមទម្លាប់ របៀបរស់នៅសម័យហិណ្ឌូ គឺពុំខុសប្លែកពីសម័យវេទនិយម និងព្រាហ្មន៍និយមនោះឡើយ ដោយគ្រាន់តែសម័យហិណ្ឌូឲ្យតម្លៃលើ សេចក្តីស្មោះត្រង់ជាសំខាន់ និងការគោរពលើអាទិេទពខ្លាំងជាងមុន។

ជម្រាបជូនផងដែរថា បច្ចុប្បន្នប្រទេសឥណ្ឌា មានអ្នកកាន់សាសនាហិណ្ឌូច្រើនជាងគេ ពោលគឺរហូតដល់ប្រមាណ ៩០៥ លាននាក់ឯណោះ ខណៈប្រទេសផ្សេងទៀតដែលមានអ្នកកាន់សាសនាហិណ្ឌូដែរនោះ រួមមានប្រទេសនេប៉ាល់ ស្រីលង្កា ឥណ្ឌូណេស៊ី (កោះបាលី) , ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម៕​