អេស្ប៉ាញ ទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៤៦ លាននាក់ នៅឆមាសទី១ ឈរលេខរៀងទី២ នៅលើលោក

អន្តរជាតិ

អេស្ប៉ាញ ដែលជាប្រទែសមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេបំផុតលំដាប់ទី២របស់ពិភពលោក បន្ទាប់ពីប្រទេសបារាំង បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៤៦,៦ លាននាក់ នៅក្នុងឆមាសទី១នៃឆ្នាំនេះ កើនឡើង ៤,៦% ធៀបទៅនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមកាសែតប្រចាំថ្ងៃរបស់អេស្ប៉ាញ Democrata បានរាយការណ៍ថា ចក្រភពអង់គ្លេសនៅតែជាទីផ្សារធំបំផុតរបស់អេស្ប៉ាញ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយមានភ្ញៀវទេសចរជាង ៩,៩ លាននាក់ ពោលគឺបានកើនឡើង ៤,៣% ពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ​ប្រទេសអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខពីរដែលទៅទស្សនាប្រទេសអេស្ប៉ាញច្រើនជាងគេ ដោយមានភ្ញៀវទេសចរចំនួន ៥,៧ លាននាក់ បន្ទាប់មកទៀតគឺប្រទេសបារាំងដែលមានភ្ញៀវទេសចរចំនួន ៥,៦ លាននាក់ ។

យោងតាមវិទ្យាស្ថានស្ថិតិជាតិ ក៏បានបង្ហាញឲ្យដឹងទៀតថា ប្រទេសធំៗទាំងបីនេះ ក៏ជាទីផ្សារចំណាយលុយច្រើនជាងគេបំផុតលើវិស័យទេសចរណ៍របស់អេស្ប៉ាញផងដែឬ ដោយការចំណាយសរុបសម្រាប់រយៈពេល ៦ខែដំបូងឆ្នាំនេះ បានកើនឡើង ៧% ដល់ប្រមាណ ៦៣,៨ពាន់លានអឺរ៉ូ (៧៣,៦ពាន់លានដុល្លារ)។

គួរជម្រាបជូនថា ប្រទេសអេស្ប៉ាញបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩៦,៨ លាននាក់កាលពីឆ្នាំមុន ដែលជាការកើនឡើង ៣,២% ពីឆ្នាំ២០២៤ និងបានធ្វើឲ្យប្រទេសនេះ ក្លាយជាកន្លែងមានភ្ញៀវទេសចរច្រើនជាងគេទីពីរនៅទូទាំងពិភពលោក តាមពីក្រោយប្រទេសបារាំង ដែលមានភ្ញៀវទេសចរសរុបចំនួន ១០៥ លាននាក់ នៅឆ្នាំមុន៕