តារាឆ្នើមវ័យក្មេង Kimi Antonelli គឺជាកីឡាករប្រណាំងរថយន្តជនជាតិអ៊ីតាលី ដែលបានចាប់ផ្តើមអាជីពក្នុងព្រឹត្តិការណ៍ Formula One (F1) ជាមួយក្រុមប្រណាំង Mercedes AMG PETRONAS លើកដំបូងនៅក្នុងឆ្នាំ២០២៥។

នៅឆ្នាំ២០២៦ ជាមួយនឹងវ័យទើបតែ ២០ឆ្នាំ Kimi បានក្លយាជាកីឡាករដ៏វ័យក្មេងបំផុតដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោកសម្រាប់អ្នកបើកបរអាជីព នៅក្នុងព្រឹត្តិកាសណ៍ F1។ ហើយនៅមុនពេលទទួលបានភាពជ័យដ៏ត្រចះត្រចង់នេះ Kimi ធ្លាប់បានចូលប្រឡូក និងទទួលបានរង្វាន់ជាច្រើនរួចមកហើយ នៅក្នុងការប្រណាំងរថយន្តប្រភេទ Karting មុនពេលរួមក្នុងកម្មវិធីអភិវឌ្ឍអ្នកបើកបរវ័យក្មេង ឬ Junior Driver Promgram របស់ក្រុម Mercedes AMG PETRONAS នៅឆ្នាំ២០១៩។
យ៉ាងណាមិញ មុនពេលក្លាយជាកីឡាករប្រណាំងរថយន្ត F1 អាជីពលំដាប់ពិភពលោកនបែបនេះ តើ Kimi មានប្រវត្តិបែបណាខ្លះ?
Kimi Antonelli គឺជាកូនប្រុសរបស់អតីតអ្នកប្រណាំងឡានអាជីព លោក Marco Antonelli និងលោកស្រី Veronica Antonelli ។ Kimi បានចាប់ផ្តើមប្រណាំងរថយន្ត Kart តាំងពីអាយុ ៧ឆ្នាំមកម្លេះ ហើយនៅឆ្នាំ២០១៩ រូបគេបានឈ្នះជើងឯកក្នុងប្រភេទយុវជននៃព្រឹត្តិការណ៍អន្តរជាតិ WSK Euro Series និង WSK Super Master Series។ លើសពីនេះ Kimi ក៏បានឈ្នះពានរង្វាន់ជើងឯកអឺរ៉ុប FIA Karting European Championship ពីរឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ២០២០ និង២០២១ ផងដែរ។
នៅឆ្នាំ២០២១ Kimi បានចាប់ផ្តើមប្រឡូកចូលក្នុងអាជីពជាកីឡាករប្រណាំងរថយន្តបែប Formula ជាលើកដំបូង ដោយចូលរួមប្រកួតក្នុងកម្រិត Formula 4។ នៅឆ្នាំបន្ទាប់ រូបគេបានឈ្នះជើងឯកពីរពានរង្វាន់ ដោយដណ្តើមបានជើងឯក Italian F4 Championship និង ADAC F4 Championship។
សមត្ថភាពរបស់ Kimi នៅតែបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគេបានឈ្នះពានរង្វាន់ជើងឯកទាំងក្នុងព្រឹត្តិការណ៍ Formula Regional Middle East Championship និង Formula Regional European Championship ក្នុងឆ្នាំ២០២៣ តែមួយផងដែរ។
ដោយមើលឃើញពីសក្កានុពលទាំងនេះ ក្រុម Mercedes AMG PETRONAS បានសម្រេចជ្រើសរើសយក Kimi ឱ្យចូលរួមនៅក្នុងការប្រណាំងជាមួយតារាឆ្នើមសញ្ជាតិអង់គ្លេស George Russell សម្រាប់រដូវកាល F1ក្នុងឆ្នាំ២០២៥ ពោលគឺបន្ទាប់ពីកីឡាករ Lewis Hamilton ដែលជាម្ចាស់ជើងឯកពិភពលោក ៧ សម័យកាល បានសម្រេចចិត្តចាកចេញពីក្រុម។
ចាប់តាំងពីពេលនោះមក Kimi បានសាងស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ដោយនៅក្នុងរដូវកាលឆ្នាំ២០២៦ នេះ រូបគេបានចារឈ្មោះរបស់ខ្លួនចូលក្នុងប្រវត្តិសាស្ត្រជាផ្លូវការ ដោយដណ្តើមបានជើងឯកពិភពលោក Formula 1 ឆ្នាំ២០២៦ នៅក្នុងព្រឹត្តិការណ៍ Mexico City Grand Prix ក្នុងនាមជាកីឡាករវ័យក្មេងជាងគេបំផុត ត្រឹមវ័យ ២០ឆ្នាំ និង ៦៨ថ្ងៃ។
គួរឲ្យដឹងថា ទើបតែនៅក្នុងរដូវកាលទី២ ប៉ុណ្ណោះរបស់គេនៅក្នុងការប្រណាំង Formula 1 តារាឆ្នើមរូបនេះ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យជាមួយក្រុម Mercedes AMG PETRONAS ដោយដណ្តើមបានជ័យជម្នះជាច្រើនលើក និងឡើងឈរលើវេទិកាទទួលពានរង្វាន់ (podium) ជាបន្តបន្ទាប់ រហូតអាចធានាបាននូវតំណែងជើងឯក ទោះបីជាការប្រណាំងមួយចំនួនទៀតនៅរដូវកាលនេះ មិនទាន់បញ្ចប់នៅឡើយក៏ដោយ។
កីឡាករតំណាងឲ្យក្រុម Mercedes រូបនេះ បានបំបែកកំណត់ត្រាចាស់របស់កីឡាករ Sebastian Vettel ដែលបានរក្សាទុកជាយូរមកហើយ ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោកដែលមានវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រ F1 ។
សូមជម្រាបជូនផងដែរថា នៅប្រទេសកម្ពុជា ក៏មានវត្តមាន ប្រេងម៉ាសុីនម៉ូតូ ប្រេងម៉ាសុីនរថយន្ត ប្រេងប៉ុយ និងប្រេងម៉ាសុីនគ្រឿងចក្រតូចធំ Petronas Lubricant Cambodia គុណភាពស្តង់ដារលំដាប់ពិភពលោកនេះ ក៏កំពុងពេញនិយមប្រើប្រាស់យ៉ាងទូលំទូលាយ ក្រោមការផ្គត់ផ្គង់ និងទទួលសិទ្ធិចែកចាយ ដោយក្រុមហ៊ុនកូនខ្មែរ PIC GROUP៕








