ការនាំចេញរបស់ចិន ទៅអាមេរិកធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន រយ:ពេល ៥ឆ្នាំចុងក្រោយ

អន្តរជាតិ

ការនាំចេញទំនិញរបស់ប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៤,៥% នៅក្នុងខែឧសភា ពោលគឺជាការចុះខ្លាំងបំផុតមិនធ្លាប់មាន ពោលគឺគិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីគយចិន បង្ហាញនៅថ្ងៃទី៩ ខែមិថុនានេះថា ការនាំចេញសរុបរបស់ចិន នៅក្នុងខែឧសភា បានកើនឡើង ៤,៨% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែចំពោះការនាំចូលវិញវិញ បានធ្លាក់ចុះអស់ ៣,៤% ខណ:ពេលដែលអតិរេកពាណិជ្ជកម្ម បានកើនឡើងដល់ ១០៣,២ពាន់លានដុល្លារ បើធៀបទៅនឹងចំនួន ៩៦ពាន់លានដុល្លារ កាលពីខែមេសា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ទីផ្សារអាមេរិកតែមួយ ការនាំចេញរបស់ចិន ក្នុងខែឧសភា ទៅកាន់ប្រទេសនេះ បានធ្លាក់ចុះ ៣៤,៥% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាអត្រាធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន រាប់ចាប់តាំងពិខែកុម្ភ: ឆ្នាំ២០២០ មក នៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានរំខានដល់ពាណិជ្ជកម្មពិភពលោកយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅប្រចាំនៅស្ថាប័ន Economist Intelligence Unit បាននិយាយថា ជុំវិញការថយចុះយ៉ាង​គំហុក​នៃការនាំចេញនេះ បានកើតឡើង នៅពេលរដ្ឋាភិបាលរបស់ប្រទេសចិន បានចាប់ផ្តើមរឹតបន្តឹងការត្រួតពិនិត្យគយ។ ក្រោយការដាក់ចេញវិធានការនេះ ការនាំចេញធនធានរ៉ែកម្ររបស់ប្រទេស បានធ្លាក់ចុះអស់ ៥០% កាលពីខែមុន ស្របពេលការ​នាំ​ចេញ​គ្រឿង​ម៉ាស៊ីន​អគ្គិសនី​ ក៏​ធ្លាក់​ចុះ​គួរ​ឲ្យកត់​សម្គាល់ផងដែរ៕