រាជធានីភ្នំពេញ៖ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ – ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅក្នុងវិស័យយានយន្ត «AUTO CITY EXCLUSIVE PREVIEW» ប្រកាសបើកជួលជាផ្លូវការនូវគម្រោង Auto City ដែលជាមជ្ឈមណ្ឌលយានយន្ត និងពាណិជ្ជកម្មថ្មីស្រឡាង ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរាជធានីភ្នំពេញ។

នេះ គឺជាឱកាសមាសសម្រាប់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនលក់រថយន្តគ្រប់ម៉ាកយីហោទាំងអស់ ក្នុងការជ្រើសរើសទីតាំង Showroom ដ៏ទំនើប ដែលមានជម្រើសច្រើនទម្រង់ សម្រាប់ដាក់បង្ហាញ និងលក់រថយន្តរបស់ខ្លួន នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានស្ដង់ដារមួយនេះ។ អ្វីដែលជាចំណុចរបត់ថ្មីមួយទៀតនោះ នៅក្នុងកម្មវិធីដ៏សំខាន់នេះក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ រវាងក្រុមហ៊ុន Auto City ជាមួយក្រុមហ៊ុន Q Fast EV Power ផងដែរ។ កិច្ចសហការជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV Charger) ដែលមានទំហំធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន និងទៅអនាគត។

ថ្លែងក្នុងពិធីនោះលោក លី ជុងហេង អគ្គនាយក នៃ គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City បានមានប្រសាសន៍ថា “Auto City ដែលកំពុងឈានទៅរកការអភិវឌ្ឍ សម្រាប់ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានបង្កើតឡើងក្នុងគោលបំណងក្លាយជាមជ្ឈមណ្ឌលអាជីវកម្មយានយន្តឈានមុខគេនៅកម្ពុជា។ យើងយល់ថា អតិថិជនសម័យថ្មីមិនត្រឹមតែចង់បានកន្លែងសម្រាប់ពិនិត្យមើលរថយន្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់បានភាពងាយស្រួល ទំនុកចិត្ត និងបទពិសោធន៍ទិញរថយន្តដែលមានស្តង់ដារខ្ពស់ និងសេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ចក្ខុវិស័យរបស់យើង គឺផ្តល់ជូនដល់ក្រុមហ៊ុនរថយន្តនូវទីតាំងអាជីវកម្មដ៏មានសក្ដានុពល និងប្រព័ន្ធអេកូឡូស៊ីដ៏ពេញលេញ ដែលអាចជួយពង្រីកអាជីវកម្ម និងបង្កើនប្រសិទ្ធភាពជូនដល់អតិថិជន។”

គួរឱ្យដឹងថា ក្នុងដំណើរនៃការបើកជួលជាផ្លូវការនេះ ភ្ញៀវទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនា និងស្វែងយល់ពី គម្រោងប្លង់របស់ Auto City ដែលរៀបចំឡើងយ៉ាងពិសេសសម្រាប់ក្រុមហ៊ុននាំចូល និងឃ្លាំងលក់រថយន្តគ្រប់ប្រភេទ, មជ្ឈមណ្ឌលថែទាំ ជួសជុល និងលាងរថយន្ត, ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងទីន័រ, ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ , ហាងកាហ្វេ ភោជនីយដ្ឋាន និងម៉ាត។

Auto City ត្រូវបានប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ, គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ី និងប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ សរុបគ្របដណ្តប់លើផ្ទៃដីចំនួន 5 ហិកតានិងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ ដើម្បីគាំទ្រទៅលើអាជីវកម្ម ទិញ លក់រថយន្តទាំងមូល រួមមាន៖ ទីតាំងដាក់បង្ហាញរថយន្តបែបព្រីមៀម ទំនើប ច្រើនជម្រើស (Premium Showroom), ឃ្លាំងលក់រថយន្ត ឬ យានដ្ឋានស្តង់ដារ, មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត, ទីធ្លាធំទូលាយសម្រាប់រក្សាទុករថយន្ត, ផ្លូវ និងទីធ្លាសម្រាប់ផ្ទុក និងដឹកជញ្ជូនរថយន្តបានយ៉ាងងាយស្រួល, ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV Charging Station) ដល់ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា, សេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការផ្តល់ហិរញ្ញប្បទានទិញរថយន្ត, ហាងកាហ្វេ និងភោជនីយដ្ឋាន ដើម្បីបង្កើនបទពិសោធន៍ និងភាពងាយស្រួលដល់អតិថិជន។

ដើម្បីអបអរសាទរការបើកដំណើរការដាក់ជួលជាផ្លូវការ មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City កំពុងផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលកក់ទីតាំងមុនគេ៖
- កក់ត្រឹម ១,០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៣,០០០ ដុល្លារអាមេរិក
- កក់ត្រឹម ២,០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៦,០០០ ដុល្លារអាមេរិក
សម្រាប់ព័ត៍មានលម្អិត សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១២ ៤១ ២៦ ៧៨

អំពី Auto City
Auto City គឺជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់វិស័យយានយន្ត ដែលមានទីតាំងស្ថិតនៅលើមហាវិថី ៦០ ម៉ែត្រ រាជធានីភ្នំពេញ។ គោលដៅតែមួយដែលមាន Showroom នឹង ឃ្លាំងលក់រថយន្តគ្រប់ប្រភេទទំហំចាប់ពី 480 ដល់ 1ពាន់ជាង m2 រួមមាន Retail Plaza ចំនួន 20 យូនីត សរុបគ្របដណ្តប់លើផ្ទៃដីចំនួន 5 ហិចតា។ រាល់សេវាកម្មដែល ទាក់ទងនឹងរថយន្ត ស្ថិតនៅក្នុងទីតាំងតែមួយ រួមមាន ការលក់ ការជួសជុល ធនាគារ មីក្រូហិរញ្ញវត្ថុ សេវា ហិរញ្ញវត្ថុផ្សេងៗ ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងគម្រោងនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់វិស័យយានយន្ត ដោយរួមបញ្ចូលទីតាំងដាក់បង្ហាញរថយន្តលំដាប់ព្រីមៀម មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត ទីធ្លារក្សាទុករថយន្ត ស្ថានីយសាកថ្មរថយន្តអគ្គិសនី សេវាហិរញ្ញវត្ថុ ហាងកាហ្វេ និងភោជនីយដ្ឋាននៅក្នុងទីតាំងតែមួយ។ Auto City ប្តេជ្ញាបង្កើតប្រព័ន្ធអេកូឡូស៊ីយានយន្តទំនើប ដែលគាំទ្រកំណើនអាជីវកម្ម និងផ្តល់បទពិសោធន៍ដ៏ល្អបំផុតដល់ទាំងក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងអតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់៕





