ម៉ាឡេស៊ី បន្តរក្សាតំណែងជាប្រទេសមានភ្ញៀវទេសចរមកទស្សនាច្រើនបំផុត នៅអាស៊ីអាគ្នេយ៍ ក្នុងឆមាសទី១

អន្តរជាតិ

ម៉ាឡេស៊ីនៅតែរក្សាតំណែងជាប្រទេសដែលមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីកត់ត្រាចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ២១,១២ លាននាក់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ដែលជាការកើនឡើង ២,៥% ពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនសរុបចាប់ពីខែមករាដល់ខែមិថុនា ក៏នៅតែខ្ពស់ជាង ១៧,៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ ផងដែរ ដែលនេះបានបង្ហាញថាការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី នៅតែដំណើរការទៅមុខ។

គួរឲ្យដឹងផងដែរថា ជុំវិញកំណើនដ៏ច្រើននេះត្រូវបានជំរុញដោយយុទ្ធនាការទស្សនាប្រទេសម៉ាឡេស៊ីឆ្នាំ ២០២៦ ការតភ្ជាប់រវាងតំបន់និងតំបន់កាន់តែរឹងមាំ គំនិតផ្តួចផ្តើមទេសចរណ៍ក្នុងស្រុក ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ជាច្រើនប្រភេទទូទាំងប្រទេសផងដែរ។

ប្រទេសសិង្ហបុរីនៅតែជាប្រភពទីផ្សារធំជាងគេ ដោយមានចំនួនអ្នកទស្សនាកើនឡើង ៤,៤% ខណៈភ្ញៀវទេសចរមកពីទីផ្សារកំពុងរីកចម្រើនផ្សេងទៀត រួមទាំងប្រទេសកម្ពុជា កើនឡើង ៥២,៣% ឡាវ (២៥,៤%) និងមីយ៉ាន់ម៉ា (៤៥,៩%)។

ជម្រាបជូនថា ប្រភពទីផ្សារប្រពៃណីសំខាន់ៗ រួមទាំងសិង្ហបុរី ឥណ្ឌូណេស៊ី និងចិន នៅតែជាទីផ្សារដែលរួមចំណែកធំបំផុត។ ការមកដល់របស់ភ្ញៀវទេសចរពីប្រទេសចិន នៅតែបន្តទទួលបានអត្ថប្រយោជន៍ពីវិធានការធ្វើសេរីភាវូបនីយកម្មទិដ្ឋាការ និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសចរណ៍ប្រកបដោយចីរភាព៕​