ឆ្នាំ២០២៣ រថយន្តចិនមានចំណែកទីផ្សារស្ទើរតែពាក់កណ្តាលក្នុងទីផ្សាររុស្ស៊ី

អន្តរជាតិ

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា កាលពីក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានលក់រថយន្តសរុបចំនួន ៥៥៣ ០០០គ្រឿងនៅក្នុងប្រទេសរុស្ស៊ី ខណៈតួលេខនេះស្ទើរតែស្មើរនឹងពាក់កណ្តាល នៃចំណែកទីផ្សាររថយន្តរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមករាដោយអង្គភាពអាជីវកម្មរថយន្ត Otkritie Auto បានឱ្យដឹងថា ចំណែកទីផ្សារនៃរថយន្តចិននៅក្នុងទីផ្សាររថយន្តរុស្ស៊ី បានកើនឡើងពី១៧% ដល់៤៩%។

កាលពីឆ្នាំ២០២៣ ម៉ាកយីហោរថយន្តចិនចំនួន៣០ ត្រូវបាននាំចូលជាផ្លូវការទីកាន់ប្រទេសរុស្ស៊ីតាមរយៈអ្នកចែកចាយរថយន្ត ដោយក្នុងនោះម៉ាកយីហោ ១៥ ទៅ ១៧ ម៉ាកយីហោ ត្រូវបាននាំចូលតាមបណ្ដាញពាណិជ្ជកម្ម សម្រាប់ការលក់នៅក្នុងទីផ្សារ ដែលមិនមានការយល់ព្រមពីម្ចាស់ម៉ាកយីហោទាំងនោះ។

ជាមួយគ្នានោះ អ្នកជំនាញមកពីអង្គភាព Otkritie Auto ជឿជាក់ថា ការលក់រថយន្តចិននៅក្នុងប្រទេសរុស្ស៊ី នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤នេះ ដោយក្នុងនោះក្រុមហ៊ុន Changan, Haval និង Chery គ្រោងនឹងលក់រថយន្តឲ្យបានសរុបជិត  ៦០០ ០០០គ្រឿងផងដែរ៕