អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគី ឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នា

អន្តរជាតិ

ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគី នៅថ្ងៃទី៧ ខែសីហា បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នាមួយ ដែលមានន័យថាប្រសិនបើមានប្រទេសណាមួយរងទទួលរងការវាយប្រហារ នោះប្រទេសពីផ្សេងទៀតនឹងចេញមុខជួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត និងក្រសួងការបរទេសប៉ាគីស្ថាន បានប្រកាសនៅថ្ងៃដដែលនោះថា ទីក្រុងរីយ៉ាដ អ៊ីស្លាម៉ាបាដ និងអង់ការ៉ា បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិទៅវិញទៅមក នៅក្នុងទីក្រុងមេកា ដែលភាគីនានាប្តេជ្ញាថានឹងពង្រឹងសន្តិសុខរួមគ្នាបន្ថែមទៀត និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងជុំវិញពិភពលោក។

មិនតែប៉ុណ្ណោះ បើយោងតាមក្រសួងការបរទេសប៉ាគីស្ថាន បានអះអាងទៀតថា សន្ធិសញ្ញានេះមានន័យថា ការវាយប្រហារលើរដ្ឋសមាជិកណាមួយនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើទាំងអស់ ខណៈពេលដែលបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើនការទប់ស្កាត់ជារួម។

គួរជម្រាបជូនថា ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់ផ្ទុះឡើង អារ៉ាប៊ីសាអូឌីត បានពង្រឹងទំនាក់ទំនងជាមួយទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន ដែលជាប្រទេសដែលកំពុងធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់៕​