អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា ការដាក់លក្ខខណ្ឌចុងក្រោយរបស់អ៊ីរ៉ង់សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញគឺគួរឱ្យអស់សំណើចខ្លាំងណាស់ និងជាការរារាំងដល់ដំណើរការចរចា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC News។

លោក Mark Esper ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាន៍មួយនៅថ្ងៃទី៩ ខែសីហាថា ៖”ពួកគេបានធ្វើហួសហេតុពេកក្នុងការធ្វើការទាមទារដូចជាការឲ្យសហរដ្ឋអាមេរិកដកកងកម្លាំងទាំងអស់របស់ខ្លួនចេញពីតំបន់ ការបង់សំណងសង្គ្រាម ការបញ្ចប់ការបិទផ្លូវទឹក និងការលើកលែងទណ្ឌកម្មជាដើម”។
ជុំវិញការលើកឡើងនេះរបស់លោក Esper បែបនេះ គឺបានកើតឡើង បន្ទាប់ពីលោក Mohammad Bagher Zolghadr លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានគូសបញ្ជាក់ពីលក្ខខណ្ឌចំនួនប្រាំមួយចំណុចនៅថ្ងៃទី៨ ខែសីហាថា សហរដ្ឋអាមេរិកត្រូវតែជួបប្រជុំគ្នាដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងអនុញ្ញាតឱ្យការដឹកជញ្ជូនបន្តឡើងវិញនៅកម្រិតមុនសង្គ្រាម។
នៅក្នុងលក្ខខណ្ឌទាំងនោះ អ៊ីរ៉ង់បានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងប្រទេសរបស់ខ្លួន ក៏ដូចជាបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ លើកលែងការបិទផ្លូវសមុទ្រ ផ្តល់សំណងសម្រាប់ការខូចខាត លើកលែងទណ្ឌកម្ម និងដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កកទុក ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ លោក Esper បានសង្កត់ធ្ងន់ថា ការទាមទារទាំងនោះបង្ហាញថា អ៊ីរ៉ង់កាន់តែមានភាពក្លាហាន មានទំនុកចិត្តលើជំហររបស់ពួកគេ និងបង្ហាញអំណាចរបស់ពួកគេដោយប្រើច្រក Hormuz ដែលជាកម្លាំងតំណាងជាតិ។ ប៉ុន្តែបើនិយាយឱ្យត្រង់ទៅ ការទាមទារទាំងនោះគឺគួរឱ្យអស់សំណើច ហើយត្រូវតែបដិសេធភ្លាមៗ៕

