ក្រសួងអប់រំ យុវជននិងកីឡា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញតារាងលំដាប់ពិន្ទុក្នុងការកំណត់និទ្ទេសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការជូនដំណឹងនេះបានឱ្យដឹងថា សិស្សានុសិស្សដែលប្រឡងបានក្នុងចន្លោះពិន្ទុ ៤២៧-៤៧៥ នឹងទទួលបាននិទ្ទេសA, ចន្លោះពិន្ទុ ៣៨០-៤២៦ នឹងទទួលបាននិទ្ទេសB, ចន្លោះពិន្ទុ ៣៣២-៣៧៩ នឹងទទួលបាននិទ្ទេសC, ចន្លោះពិន្ទុ ២៨៥-៣៣១ នឹងទទួលបាននិទ្ទេសD, ចន្លោះពិន្ទុ ២៣៧-២៨៤ នឹងទទួលបាននិទ្ទេសE។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕





