ពីរោះរណ្តំចិត្ត ចាក់ចំបេះដូង ! អាល់ប៊ុមចម្រៀងទោលបែបស្រុកស្រែចំនួន៣បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងទទួលបានការចាប់អាមរ្មណ៍ខ្លាំង

កម្សាន្ត

បទចម្រៀងបែបស្រុកស្រែរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចំនួន៣បទដែលបានចេញជាផ្លូវការ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មកដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ នេះអាល់ប៊ុមចម្រៀងទោលបែបស្រុកស្រែចំការរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញបានចំនួន៣បទហើយ ដូចជាបទចម្រៀងដែលមានចំណងជើងថា « កសិករចាំស្នេហ៍ » « ព្រៃវែងអូនលែងអាសូរ » និងបទ « កំពង់ស្ពឺខ្ញុំឈឺណាស់ » ។ បទចម្រៀង៣បទនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ពីព្រោះអត្ថន័យនៅក្នុងបទចម្រៀងនេះ ចាក់ដោតចំបេះដូងអ្នកគាំទ្រមួយចំនួន ពេលស្តាប់ហើយ ចង់ស្តាប់ទៀត ។ មានអ្នកខ្លះបានយកបទចម្រៀងនេះទៅលេងក្នុងសង្គម TikTok ផងដែរ ។

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមចម្រៀងទោលបែបស្រុកស្រែចម្ការរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត សរុបទាំងអស់មានចំនួន៥បទ ដែលបទចម្រៀងទាំងអស់ផលិតឡើងយ៉ាងសម្រិតសម្រាំងពីផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ អាល់ប៊ុមចម្រៀងនេះមិនត្រឹមតែពីរោះរណ្តំចិត្ត បែបមនោរសញ្ចេតនាក្រៀមក្រំប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទិដ្ឋភាពបែបស្រុកស្រែចំការ មានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្អាតៗ បើបានទស្សនាហើយហាក់បីដូចជាបានទៅទស្សនាផ្ទាល់ ។  

ចំណែកបទចម្រៀង២បទទៀតដែលមានចំណងជើងថា « យ៉ុងចិត្ត » នឹងចេញជាផ្លូវការនៅថ្ងៃទី ១១ ខែ សីហា និងបទចម្រៀង « កំពង់ចាមចាំអូនរហូត » នឹងចេញនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៦ ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសន្យាថា នឹងបន្តស្វែងរកអ្វីដែលថ្មីចែកជូនបងប្អូនទស្សនិកជន ជាបន្តបន្ទាប់ ។

កុំភ្លេចចូលរួមទស្សនា MV ចម្រៀងទោលរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទាំងអស់គ្នា ដើម្បីទទួលបាននូវរសជាតិថ្មី មិនធ្លាប់មានពីមុនមក ៕