ដីស្រែរងគ្រោះដោយរាំងស្ងួតជាង ៩៥% ត្រូវបានជួយសង្គ្រោះ និងស្តារឡើងវិញទាន់ពេលវេលា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះថា យុទ្ធនាការអន្តរាគមន៍ជួយសង្គ្រោះស្រូវស្រែរបស់ប្រជាកសិករពីគ្រោះរាំងស្ងួត ទទួលបានលទ្ធផលវិជ្ជមានយ៉ាងធំធេង ដោយក្នុងនោះផ្ទៃដីដំណាំស្រូវរហូតដល់ទៅ ៩៥% ត្រូវបានជួយសង្គ្រោះ និងស្តារឡើងវិញបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងចំណោមផ្ទៃដីដាំដុះដំណាំស្រូវសរុបជាង ២៥ ម៉ឺនហិកតា ដែលបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងពេលកន្លងមកនេះ មានផ្ទៃដីចំនួន ១២,៥០០ ហិកតា ត្រូវបានខូចខាតទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ផ្ទៃដីដែលនៅសេសសល់ក្នុងកម្រិត ៩៥% ត្រូវបានស្តារឡើងវិញទាំងស្រុង ដើម្បីធានាបាននូវទិន្នផលស្រូវសម្រាប់បងប្អូនកសិករ។

ទន្ទឹមនឹងលទ្ធផលដ៏ល្អប្រសើរនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រប់ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានរួមកម្លាំងគ្នាយ៉ាងសកម្ម និងទាន់ពេលវេលា ក្នុងការចុះជួយអន្តរាគមន៍ បូមទឹកសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាកសិករ ក្នុងដំណាក់កាលដ៏លំបាកនៃគ្រោះធម្មជាតិនេះ។