«១ លានក្តីស្រឡាញ់» នាំយកនូវពន្លឺសូឡា ១លានវ៉ាត និងដើមឈើលើផ្ទៃដីទំហំ ១​លានម៉ែត្រការ៉េ ជូនដល់សាលាបឋមសិក្សា-ព្រៃសរ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ដើម្បីកែលម្អបរិយាកាសជុំវិញសាលារៀនឱ្យកាន់តែមានសោភ័ណភាព លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភពន្លឺសូឡា ១លានវ៉ាត និងដើមឈើលើផ្ទៃដីទំហំ ១លានម៉ែត្រការ៉េ ដោយផ្ទាល់ ដើម្បីធានាបាននូវកន្លែងសិក្សាដែលស្អាត មានធម្មជាតិបៃតង ផ្តល់នូវសុវត្ថិភាព និងផាសុកភាពដល់កុមារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អត្ថន័យរបស់គម្រោង «១ លានក្តីស្រឡាញ់» របស់ ខ្មែរ ប៊ែវើរីជីស ប្រៀបដូចជាសកម្មភាពតូចៗផ្តុំគ្នាបង្កើតបានជាពន្លឺយ៉ាងភ្លឺស្វាង សម្រាប់អនាគតកុមារគ្រប់រូប។ តួយ៉ាង ដូចជាការឧបត្ថម្ភនូវបង្គោលភ្លើងសូឡា​ថាមពល​ ១​លានវ៉ាតសម្រាប់បំភ្លឺសុវត្ថិភាព​ និងកូនឈើ​បៃតងលើផ្ទៃដីទំហំ ១លានម៉េត្រការ៉េ និងធុងសំរាមជូនសាលារៀន ដែលនឹងបណ្តុះស្មារតីស្រឡាញ់អនាម័យ និងបរិស្ថានស្អាត ដល់កុមារចាប់តាំងពីវ័យក្មេង។

ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា ការផ្តល់បរិយាកាសសិក្សាល្អដល់កុមារ គឺជាក្តីស្រឡាញ់ដ៏មានន័យ និងជាស្ពានចម្លងពួកគេឱ្យក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គម។ កាលពីដើមឆ្នាំ២០២៦ ក្រុមហ៊ុនបានឧបត្ថម្ភដល់សាលាបឋមសិក្សាព្រៃស រួមទាំងកសាងសង់អគារសិក្សាចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ព្រមទាំងរបងសាលា ដោយចំណាយថវិកាសរុបជាង ៤០ ម៉ឺនដុល្លារអាមេរិក។ ​ក្រៅពីទីតាំងនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនមេ ជីប ម៉ុង ក៏បានឧបត្ថម្ភសាងសង់អគារសិក្សាចំនួន ៥ ទីតាំង ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនបានចំណាយថវិកាជាង ១ លានដុល្លារ ដើម្បីសាងសង់អគារសិក្សា៕