រដ្ឋាភិបាល និងវិស័យឯកជន ចុះMoU រួមគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់យកឧបករណ៍ឌីជីថល

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល និងវិស័យឯកជន បានសម្រេចចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ(MoU) ដើម្បីផ្តល់ឧបករណ៍ឌីជីថលសម្រាប់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធកសាងកំណត់ត្រាហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន ប៊ីល ២៤ បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់យកឧបករណ៍ឌីជីថល ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងកសាងកំណត់ត្រាប្រតិបត្តិការដែលអាចទុកចិត្តបាន ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សូមជម្រាបដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ គឺគោលដៅសំខាន់មួយនៃកិច្ចសហប្រតិបត្តិការនេះ គឺជួយឱ្យអាជីវកម្មក្រៅប្រព័ន្ធមានកំណត់ត្រាត្រឹមត្រូវអំពីការលក់ ការទូទាត់ និងលំហូរសាច់ប្រាក់៕អត្ថបទ៖ហ្សាលីន