អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប ចូលរួមដឹកនាំ “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦”

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានប្រកាសនឹងរៀបចំកម្មវិធី “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦”​ ក្រោមប្រធានបទ៖ “កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា” ដែលនឹង​ប្រព្រឹត្តទៅក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាធុរកិច្ចនេះ ក៏នឹងមានកិច្ចពិភាក្សាលើប្រធានបទ៖ “ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូន និងភស្តុភារកម្ម​សម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល” ដោយមានវាគ្មិនដូចជា លោក John Guiry នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក, អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយក និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស, ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី នាយក​គ្រប់គ្រង​ក្រុមហ៊ុន ឡាញហល អេចប្រេស។ លើសពីនេះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា នឹងអញ្ជើញមានមតិបូកសរុប និងបិទកម្មវិធី។

វេទិកាធុរកិច្ច និងនវានុវត្តន៍នេះ ជាឱកាសដ៏ល្អមួយនេះក្នុងការ៖ ឈ្វេងយល់បង្កើនចំណេះដឹង​ពីនិន្នាការថ្មីៗ​ក្នុងវិស័យនាំចេញ-នាំចូល, ផ្សារភ្ជាប់ និងពង្រីកបណ្តាញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មនានា​ស្ថិតក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម, ទទួលបានចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញ, បង្កើតឱកាស​ថ្មីៗ បណ្ដាញអាជីវកម្ម និងទស្សនអាជីវកម្មថ្មីៗ។

សូមជម្រាបថា “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦” នឹងធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ រសៀល ដល់ ៦:០០ ល្ងាច នៅមណ្ឌលសន្និបាត OCIC (អគារ F)។ លោកអ្នកអាចអញ្ជើញ​ចូលរួមដោយឥតគិតថ្លៃ (ចំនួនមានកំណត់) និងអាចឈ្មោះចូលរួម តាមតំណភ្ជាប់៖ www.businessinnovationforum.com