ត្រឹមតែជាង 1 ឆ្នាំតែប៉ុណ្ណោះក្រុមហ៊ុនបុរី ប៉េង ហួត បានកែប្រែទីតាំងមួយកន្លែងក្នុងតំបន់ផ្លូវ 60 ម៉ែត្រពីដីទទេ ទៅជាផ្ទះរាប់រយខ្នង ដែលនឹងមានអតិថិជនចូលរស់នៅឆាប់នេះហើយ។ ទីតាំងមួយកន្លែងនោះគឺមានឈ្មោះថា គម្រោង ភូមិមរកត ដែលជាគម្រោងដែលមានអ្នកចាប់អារម្មណ៍វិនិយោគ និងចង់រស់នៅជាច្រើន ដែលធ្វើឱ្យគម្រោងមួយនេះមានសន្ទុះលក់យ៉ាងឆាប់រហ័សរហូតដល់អស់ស្ដុកផ្ទះតាមប្រភេទមួយចំនួនទៅហើយ។


គម្រោង ភូមិមរកត បានធ្វើការបើកសម្ភោធជាផ្លូវការនៅថ្ងៃទី 16 ខែឧសភា ឆ្នាំ 2025 ដែលមានរយៈពេលត្រឹមជាង 1 ឆ្នាំតែប៉ុណ្ណោះក៏បានលក់ផ្ទះអស់រាប់រយខ្នងទៅហើយ។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថាគម្រោង ភូមិមរកត ជាគម្រោងដ៏មានសក្ដានុពលខ្លាំង និងមានការអភវិឌ្ឍយ៉ាឆាប់រហ័យ ដែលយើងមិនអាចមើលរំលងបាន។
បើសង្កេតមើលទៅលើសន្ទុះនៃការអភិវឌ្ឍគម្រោង ភូមិមរកត នេះ យើងអាចសន្មត់បានថាអ្នកដែលបានទិញផ្ទះដើម្បីវិនិយោគ ឬ សម្រាប់រស់នៅបានទទួលឱកាសចំណេញមុនគេរួចទៅហើយ។ ប៉ុន្តែក៏មិនទាន់អស់ឱកាសនៅឡើយ សម្រាប់អ្នកដែលមិនទាន់បានសម្រេចចិត្តទិញ ដោយសារតែគម្រោងនេះ មិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ។
តម្លៃផ្ទះនៅក្នុងគម្រោង ភូមិមរកត បច្ចុប្បន្នមានចាប់ជាង 20 ម៉ឺនដុល្លារឡើង ទៅតាមប្រភេទផ្ទះ ដែលមានប្រភេទផ្ទះដែលនៅទំនេរដូចជា៖ 1-វីឡា កូនកាត់ LM វីឡា 2-ភ្លោះ ម៉ូដឺន 3-វីឡា ភ្លោះ អេ 4-វីឡា ភ្លោះ ប៊ី 5-វីឡា រ៉ូហ្សាណា ម៉ូដឺន 6-វីឡា រ៉ូហ្សាណា ម៉ូដឺន អេ 7-វីឡា ចាស្មីនណា ម៉ូដឺន 8-វីឡា ព្រីន 9-វីឡា ព្រីនសេស៍ 10-វីឡា ឃ្វីន 11-វីឡា ឃីង ម៉ាជេស្ទីក និង 12-វីឡា ឃីង ហ្គ្រេន។ ដោយឡែកផ្ទះអាជីវកម្ម ហ្សបហោស៍ ម៉ាជេស្ទីក បានលក់អស់ទៅហើយ។
ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016/017 59 6789 ឬធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) តាមរយៈលេខទូរសព្ទ 023 862 111៕








