សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មទៅលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

អន្តរជាតិ

សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយចោទប្រាក់ស្ថាប័ននេះថា បានរំលោភបំពានលើអំណាច និងអធិបតេយ្យភាពជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅពេលប្រកាសទណ្ឌកម្មប្រឆាំងនឹងប្រធាន ICC គឺលោកស្រី Tomoko Akane ដែលជាជនជាតិជប៉ុន និងលោក Abdoulaye Seye ដែលជាមេធាវីជាន់ខ្ពស់ផ្នែកវិវាទរបស់ ICC ជនជាតិសេណេហ្គាល់ ផងដែរ។

យ៉ាងណាមិញ​ ជុំវិញទណ្ឌកម្មនេះនឹងបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោកស្រី Akane និងលោក Seye ដែលមានទីតាំងនៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិក ឬភ្ជាប់ទៅនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ទីក្រុងវ៉ាស៊ីនតោន។

មិនតែប៉ុណ្ណោះ លោក Rubio បាននិយាយទៀតថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ICC គឺជាតុលាការអន្តរជាតិដែលពុករលួយ និងត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយប្រឆាំងនឹងជនជាតិអាមេរិក។

ជម្រាបជូនថា តុលាការ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដែលជាស្ថាប័នអន្តរជាតិចោទប្រកាន់បុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដ៏សាហាវយង់ឃ្នងបំផុត និងបម្រើជាជម្រើសចុងក្រោយនៅពេលដែលប្រទេសនានាខ្វះប្រព័ន្ធច្បាប់គ្រប់គ្រាន់ដើម្បីចាត់វិធានការទទួលខុសត្រូវ៕​