សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស គឺជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការតែងតាំង លោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស គឺជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ ទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ។ ជាមួយគ្នានេះ​ សម្តេចធិបធី បានថ្លែងទៀតថា ចំពោះការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចាត់ទុកថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ជាស្មារតីរួបរួម និងរួមគ្នាជួយជាតិផងដែរ។បន្ថែមពីនេះ សម្តេចបានថ្លែងដែរថា មានអ្ន​កប្រឆាំងជាច្រើនឆាតទៅជជែកជាមួយសម្តេច តែមិនឱ្យបញ្ចេញព្រោះខ្លាចគេជេរថា «ក្បត់ជាតិ»។

បន្ថែមពីនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីចាត់ទុកសកម្មភាពជេ និងជាន់បន្លិចរបស់ក្រុមអ្នកនយោបាយក្រៅស្រុកមួយក្ដាប់តូច គឺមានផ្នត់គំនិតចង្អៀតចង្អល់ គ្មានផ្នត់គំនិតបង្រួបបង្រួមជាតិនោះទេ។ សម្ដេច ក៏បានផ្រទៅក្រុមប្រឆាំងមួយក្ដាប់តូចនោះឱ្យធ្វើនយោបាយដោយឆន្ទៈពិតប្រាកដ កុំងាកជេៗ ខណៈបើមានឆន្ទៈពិតប្រាកដ គោរពគ្នាទៅវិញទៅមក នេះគឺជាវប្បធម៌នៃការបង្រួបបង្រួមគ្នាពិតប្រាកដហើយសម្ដេចនឹងស្វាគមន៍៕ អត្ថបទ៖ហ្សាលីន