កម្ពុជា-ម៉ាឡេស៊ី រួមគ្នាជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់ខ្លាំង សំដៅឈានទៅជំរុញទំនាក់ទំនង និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក DATO’ SERI REEZAL MERICAN BIN NAINA MERICAN នាយក Malaysia External Trade Development Corporation (MATRADE) និងគណៈប្រតិភូ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាពីការជំរុញពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងបានពិភាក្សាអំពីការចូលរួមរបស់កម្ពុជានៅក្នុងពិព័រណ៍ហាឡាលអន្តរជាតិម៉ាឡេស៊ីផងដែរ។
សូមជម្រាបដែរថា ពាក់ព័ន្ធនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បើគិតក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី សម្រេចបានប្រមាណ ៩៤៧លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៥៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីសន្ទុះកំណើនសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន



