ស្ងាត់ៗ តម្លៃមាសពិភពលោក ហក់ឡើងលើសពី ៤ ៥០០ដុល្លារក្នុងមួយអោន

អន្តរជាតិ

តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ក្នុងរយៈពេល ២ខែកន្លះចុងក្រោយ ដែលត្រូវបានជំរុញដោយទិន្នផលមូលបត្របំណុលអាមេរិកទាប និងប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយ គិតនៅត្រឹមថ្ងៃទី១៩ ខែសីហា តម្លៃមាសបានកើនឡើង ១៨៨ដុល្លារភ្លាមៗ ដល់ ៤ ៥២១ដុល្លារក្នុងមួយអោន។ នេះគឺជាកម្រិតដ៏ខ្ពស់បំផុតក្នងរយៈពេល ២ខែកន្លះចុងក្រោយ។ បចុប្បន្នមាស កំពុងត្រូវបានជួញដូរនៅក្នុងតម្លៃប្រហែល ៤ ៥១០ដុល្លារក្នុងមួយអោន។

យ៉ាងណាមិញ បើតាមអ្នកជំនាញ ទីផ្សារមាសកំពុងកើនឡើង ដោយសារទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិក និងតម្លៃដុល្លារអាមេរិកធ្លាក់ចុះ។ លោក Robert Gottlieb អតីតប្រធានផ្នែកមាសប្រចាំនៅ Koch Supply and Trading បាននិយាយផងដែរថា នេះជារឿងដែលមិននឹកស្មានដល់ទាំងស្រុង។ តម្លៃមាសបានកើនឡើងដោយសារតែទិន្នផលធ្លាក់ចុះលើមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេលវែង។ ហើយប្រាក់ដុល្លារអាមេរិកវិញ អាចនឹងធ្លាក់ចុះតម្លៃបន្ថែមទៀត៕​