អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្ត និងចិន ជួយបង្កើនសម្ពាធសេដ្ឋកិច្ច រហូតដល់របបអ៉ីរ៉ង់ដួលរលំ

អន្តរជាតិ

ទីក្រុងវ៉ាស៊ីន កំពុងពាវនាវដល់សម្ព័ន្ធមិត្ត និងប្រទេសចិន ឲ្យចូលរួមនៅក្នុងយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយសន្យាថានឹងធ្វើឲ្យរបបអ៊ីរ៉ង់ដួលរលំទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុងបទសម្ភាសមួយនៅថ្ងៃទី២០ ខែសីហាថា ៖”នេះនឹងក្លាយជាយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ យើងនឹងទៅរកពួកគេ ហើយនិយាយថា ‘អ្នកឈរជាមួយយើង ឬអ្នកឈរប្រឆាំងនឹងយើង’។ ជុំវិញការលើកឡើងរបស់លោក Bessent នេះ គឺចង់សំដៅទៅលើការផ្ញើសារទៅកាន់សម្ព័ន្ធមិត្តនានា ទាក់ទងនឹងយុទ្ធនាការដាក់គំនាបសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់។

យ៉ាងណាមិញ​ សហរដ្ឋអាមេរិក ក៏បានជំរុញឲ្យទីក្រុងប៉េកាំងចូលរួមនៅក្នុងយុទ្ធនាការនេះផងដែរ ខណៈពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅសេតវិមាន នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ។

ទន្ទឹមនឹងនេះ លោក Bessent ក៏បានជំរុញឱ្យប្រទេសនានាគាំទ្រសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ឬមួយនឹងត្រូវប្រឈមមុខជាមួយផលវិបាកដ៏ធ្ងន់ធ្ងរ។ លោកបានបន្ថែមទៀតថា ពេលវេលាគឺដល់ពេលហើយសម្រាប់សម្ព័ន្ធមិត្ត និងប្រទេសផ្សេងដែលនៅសល់លើពិភពលោក ដើម្បីធ្វើការសម្រេចចិត្តនេះ។

គួរជម្រាបជូនផងដែរថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗជាបន្តបន្ទាប់ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមយុទ្ធនាការរបស់លោកប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈមក ប៉ុន្តែរបបអ៊ីរ៉ង់នៅតែរឹងមាំ។ យ៉ាងណាក៏ដោយ លោក Bessent បានសង្កត់ធ្ងន់ថា ទណ្ឌកម្មថ្មីនឹងមានប្រសិទ្ធភាព ហើយសហរដ្ឋអាមេរិកនឹងនាំមកនូវ “ការដួលរលំ” យ៉ាងពិតប្រាកដនៃរបបអ៊ីរ៉ង់៕