រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ថាអាមេរិកខ្លួនឯងទេដែលនឹងត្រូវដួលរលំ ក្រោយគំរាមដាក់សម្ពាធសេដ្ឋកិច្ចខ្លាំង

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចាប់ផ្តើមធ្វើសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដើម្បីបង្វែរអារម្មណ៍ពីបញ្ហាសេដ្ឋកិច្ចរបស់អាមេរិកខ្លួនឯងប៉ុណ្ណោះ ហើយទីក្រុងវ៉ាស៊ីនតោននឹងជាអ្នកបរាជ័យយ៉ាងប្រាកដ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Abbas Araqchi បាននិយាយនៅថ្ងៃទី២១ សីហាថា ៖”អ្វីដែលពួកគេហៅថា យុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចធំបំផុតនោះ គឺជាការបង្វែពីបញ្ហសេដ្ឋកិច្ចរបស់អាមេរិកទៅវិទេ តួយ៉ាងដូចជាបំណុលជាតិខ្ពស់ដែលមិនធ្លាប់មានពីមុនមក និងអត្រាការប្រាក់ចេះតែកើនឡើង”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំមួយ ដែលផ្តោតលើសេដ្ឋកិច្ចអ៊ីរ៉ង់ ដោយគំរាមកំហែងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសណាមួយដែលគាំទ្រទីក្រុងតេអេរ៉ង់។

យោងតាមលោក ត្រាំ នេះនឹងជាយុទ្ធនាការសេដ្ឋកិច្ច “ដែលបង្កគ្រោះថ្នាក់ធំបំផុត” ដែលមិនធ្លាប់បានធ្វើប្រឆាំងនឹងប្រទេសណាមួយ ឬអាចហៅបានថាជាការដាក់សម្ពាធសេដ្ឋកិច្ចនៅក្នុងកម្រិតធំបំផុតដែលមិនធ្លាប់មានពីមុនមក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា គោលនយោបាយរបស់លោក ត្រាំ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល និងអធិបតេយ្យភាពរបស់ប្រជាជាតិនានាជុំវិញពិភពលោកផងដែរ។

ទន្ទឹមនឹងនេះ​ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Hussein Mohabi ក៏បានឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក ត្រាំ ដោយបញ្ជាក់ថា អ៊ីរ៉ង់នឹងប្រើប្រាស់អាវុធដែលមានអំណាចបំផ្លិចបំផ្លាញកាន់តែខ្លាំង ប្រសិនបើសង្គ្រាមថ្មីផ្ទុះឡើង៕