កម្ពុជា និងចិន បានបរៀបចំពិធីផ្ទេរ-ប្រគល់ និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់ដ្រូន(Drone)សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ពិធីប្រគល់-ទទួល និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់យាន្តគ្មានមនុស្សបើក (Drone) បានធ្វើឡើងជូនដល់អង្គភាពCMAC កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Li Guodong លេខាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោក XU Peng អគ្គនាយកក្រុមហ៊ុនចិន Hopong។
ក្នុងឱកាសនេះ លោក ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន Hopong ដែលបានផ្តល់ការគាំទ្រ ក៏ដូចប្រជាជនចិនដែលជួយគាំទ្រដល់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងសមត្ថភាពម្ចាស់ការលេីខឿនសេដ្ឋកិច្ចជាតិ ខឿនការពារជាតិ ជាពិសេសដល់សកម្មភាពកិច្ចការមនុស្សធម៌របស់អង្គភាពCMAC។
សូមជម្រាបថា ការនាំយកបច្ចេកវិទ្យាវៃឆ្លាតដ្រូនមកប្រើប្រាស់នេះ ត្រូវបានអង្គភាពCMAC បានចាត់ទុកថា ពិតជាអាចជួយដល់ការពង្លឿនល្បឿនដល់ការងារស្រាវជ្រាវដាក់សញ្ញាសំគាល់កំណត់ទីតាំងមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម និងកិច្ចប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត៕អត្ថបទ៖ហ្សាលីន



