ខេត្តធំមួយនៅកាណាដា គំរាមកាត់ផ្តាច់អគ្គិសនីទៅកាន់សហរដ្ឋអាមេរិក

អន្តរជាតិ

នាយករដ្ឋមន្ត្រីរបស់ខេត្ត Ontario ប្រទេសកាណាដា លោក Doug Ford បានគំរាមកាត់ផ្តាច់ការនាំចេញអគ្គិសនីទាំងស្រុងទៅកាន់សហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Doug Ford បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៤ ខែសីហា ដោយសំដៅទៅលើជម្រើសនៃការកាត់បន្ថយការនាំចេញអគ្គិសនីទៅកាន់សហរដ្ឋអាមេរិកថា ៖”យើងបានផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារ និងអាជីវកម្មចំនួន ១,៥ លានគ្រួសារនៅសហរដ្ឋអាមេរិក។ ជម្រើសទាំងអស់កំពុងត្រូវបានពិចារណា។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់”។

ទន្ទឹមនឹងនេះ លោក Ford បានគំរាមទៀតថា លោកអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក ដោយបន្ថែមថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានមើលស្រាលពួកគេយើង ហើយនោះ នឹងក្លាយជាកំហុសដ៏ធំបំផុតរបស់គាត់។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រី Ontario រូបនេះ​ បានអំពាវនាវដល់មេដឹកនាំមកពីខេត្តចំនួន ១០ ផ្សេងទៀតរបស់ប្រទេសកាណាដាឱ្យ “ចូលរួមជាកម្លាំង” ដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក ខណៈពេលដែលការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរឡើង។

គួរជម្រាបជូនផងដែរថា កាណាដាផ្គត់ផ្គង់អគ្គិសនីដល់សហរដ្ឋអាមេរិកតាមរយៈខ្សែបញ្ជូនឆ្លងកាត់ព្រំដែន។ យោងតាមតួលេខរបស់រដ្ឋាភិបាលកាណាដា នៅឆ្នាំ២០២៥ ប្រទេសនេះ បាននាំចេញអគ្គិសនីដែលមានតម្លៃ ៣,៣ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក៕​