CEO ក្រុមហ៊ុនខ្នាតយក្ស Nestle លោក Laurent Freixe ត្រូវបណ្តេញចេញពីតំណែង

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់ស្វីស Nestle បានប្រកាសបណ្តេញនាយកប្រតិបត្តិលោក Laurent Freixe ចេញពីតំណែង ដោយសារតែលោកហាក់មិនបានបង្ហាញពីទំនាក់ទំនងសេ្នហាជាមួយអ្នកក្រោមបង្គាប់ អស់ពេលមួយឆ្នាំបន្ទាប់ពីឡើងកាន់តំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១ ខែកញ្ញា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nestle បានប្រកាសតែងតាំងលោក Philipp Navratil ជានាយកប្រតិបត្តិ ជំនួសលោក Laurent Freixe ដែលត្រូវបានបញ្ចប់កិច្ចសន្យា នាពេលថ្មីៗនេះ។

ក្រុមហ៊ុនបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចាប់ផ្តើមស៊ើបអង្កេតលើការចោទប្រកាន់ថា លោក Freixe បានលួចលាក់មានសេ្នហាក្រៅអាពាហ៍ពិពាហ៍ ជាមួយជំនួយការផ្ទាល់ខ្លួន ដែលធ្វើឲ្យមានការរំលោភបំពានលើក្រមសីលធម៌របស់ Nestle។

គួរឲ្យដឹងថា ការស៊ើបអង្កេតនេះត្រូវបានត្រួតពិនិត្យដោយប្រធានក្រុមហ៊ុនលោក Paul Bulcke និងនាយកឯករាជ្យ លោក Pablo Isla ផងដែរ ដោយមានការគាំទ្រពីអ្នកប្រឹក្សាផ្នែកច្បាប់ខាងក្រៅ។

មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុន លោក Paul Bulcke បាននិយាយថា ៖”នេះគឺជាការសម្រេចចិត្តដ៏ចាំបាច់មួយ។ តម្លៃ និងគោលការណ៍នៃអភិបាលកិច្ចរបស់យើង គឺជាមូលដ្ឋានគ្រឹះនៃក្រុមហ៊ុន Nestle។ យើងសូមអរគុណ Laurent សម្រាប់ការលះបង់អស់ពេលជាច្រើនឆ្នាំរបស់គាត់ចំពោះក្រុមហ៊ុន”៕