សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បានលើកឡើងថា ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ។នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ក្នុងពេលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ។ សង្គ្រាមបានវិវត្តទៅជាសំណាញ់ដ៏ស្មុគស្មាញ និងមានច្រើនស្រទាប់នៃវិបត្តិដែលប្រទាក់ក្រឡាគ្នា ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យសង្គម បាត់បង់ស្ថិរភាព មុនពេលសង្គ្រាមចំហត្រូវបានប្រកាសជាផ្លូវការ។
សម្ដេចតេជោ បន្តថា នៅក្នុងគំរូថ្មីនេះ ការវាយប្រហារជាយុទ្ធសាស្ត្រលែងមានការបែងចែកចំពោះប្រជាជន ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស្នូលទៀតហើយ។ ជម្លោះទំនើបបានឈានដល់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ នៃជីវភាពរបស់ប្រជាពលរដ្ឋសាមញ្ញ ដោយបង្វែរទ្រព្យសាធារណៈឱ្យទៅជាតំបន់សមរភូមិសកម្ម។ យើងឃើញមានការវាយប្រហារដោយ ដូនទំនើប តម្រង់ ទៅលើសំណង់ស៊ីវិល រួមមាន៖ ផ្លូវ ស្ពាន ទីសក្ការៈសាសនា សាលារៀន និងរោងចក ចម្រាញ់ប្រេង។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនេះ ការបំផ្លិចបំផ្លាញដោយចេតនានៅលើបំពង់បង្ហូរឧស្ម័ន និងការបាញ់ ប្រហារទៅលើនាវាពាណិជ្ជកម្មដឹកប្រងឥន្ធនៈ បានក្លាយទៅជាឧបករណ៍ដ៏ងាយស្រួល នៅ ក្នុងយុទ្ធវិធីនៃល្បែងភូមិសាស្ត្រនយោបាយ ដោយមិនគិតគូរទាល់តែសោះចំពោះផលប៉ះ ពាល់ដល់សកលលោកទាំងមូល។ ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះ បទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេស ដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមទំនើបមួយនៅក្នុងយុទ្ធវិធីប្រផេះ (Grey-zone tactics) នេះឯង។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មបានប្រើប្រាស់របាំងពន្ធគយ ដើម្បីដាក់ទណ្ឌកម្ម និងដកហូតការអនុគ្រោះពាណិជ្ជកម្មដែលមានពីមុនមក សង្គ្រាមបច្ចេកវិទ្យាបង្ហាញពី ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សឺមីកុងឌុចទ័រ ទំនើប និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រដ៏សំខាន់។ចុងក្រោយ សង្គ្រាម និងនយោបាយ គាំពារនិយមទាក់ទងនឹងធនធានធម្មជាតិ បាននិងកំពុងរុញច្រានឱ្យមានការដណ្តើមគ្នាយ៉ាងខ្លាំងក្លា និងការរឹតត្បិតលើធនធានយុទ្ធសាស្ត្រនានានៅលើពិភពលោក ដូចជា៖ ថាមពល និងរ៉ែកម្រ (rare earth) ដែលធ្វើឱ្យប្រទេសងាយរងគ្រោះធ្លាក់ចូលទៅក្នុងសំណាញ់ អសន្តិសុខជាប្រព័ន្ធ។
ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនៅក្នុងបរិបទនេះ គឺការបំពានច្បាប់អន្តរជាតិដោយតួអង្គ ដែលមានអំណាចដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្តាច់មុខ ការវាយលុកមុនដោយគ្មាន ហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ (targeted decapitation strategies) ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុងនូវសុបិន នៃសន្តិសុខរួម៕ អត្ថបទ៖ហ្សាលីន

