រាជវង្សនៃប្រទេសន័រវែសបានប្រកាសថា ព្រះអង្គម្ចាស់ Harald ទី៥ បានយាងចូលទិវង្គតហើយ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង ១០ថ្ងៃ ក្នុងព្រះជន្ម ៨៩ព្រះវស្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ព្រះអង្គម្ចាស់ Harald ទី៥ ដែលជាព្រះមហាក្សត្រគ្រងរាជ្រចំណាស់ជាងគេទ្វីបអឺរ៉ុប ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅថ្ងៃទី១៧ ខែសីហា ដោយសារតែជម្ងឺឈាមកក ដែលជាស្ថានភាពមួយធ្វើឲ្យកោសិកាគ្រាប់ឈាមក្រហមត្រូវបានបំផ្លាញក្នុងអត្រាលឿនខុសប្រក្រតី និងបណ្តាលឱ្យអស់កម្លាំង រួមទាំងមានដង្ហើមខ្លី ផងដែរ។
គួរឲ្យដឹងថា ស្តេច Harald V បានឡើងគ្រងរាជ្យចាប់តាំងពីនៅឆ្នាំ១៩៩១ មក ហើយបានជួបប្រទះបញ្ហាសុខភាពជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្ខំឱ្យទ្រង់ដាក់ឧបករណ៍បង្កើនល្បឿនចង្វាក់បេះដូង និងកាត់បន្ថយកាលវិភាគផ្លូវការរបស់ទ្រង់។
តែទោះជាយ៉ាងណាក៏ដោយ ទ្រង់តែងតែបដិសេធលទ្ធភាពនៃការដាក់រាជ្យ ដោយអះអាងថា ទ្រង់បានស្បថនៅចំពោះមុខសភាន័រវែសដើម្បីបម្រើការអស់មួយជីវិត។
គួរជម្រាបជូនផងដែរថា ព្រះអង្គម្ចាស់ Haakon ដែលជាបុត្រច្បងរបស់ស្តេច Harald V នឹងឡើងគ្រងរាជ្យសម្បត្តិបន្តពីព្រះបិតារបស់ទ្រង់។

