PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា និងសំកង់ឡានខ្មែរម៉ាក Sailun ថ្មីៗនេះ បានប្រកាសរៀបចំកម្មវិធីប្រូម៉ូសិនពិសេសលើប្រេងម៉ាស៊ីនម៉ាក Petronas ជាច្រើនប្រភេទ សម្រាប់រថយន្តទេសចរណ៍ ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

លោក គឹន ឧត្តមមុនី ស៊ីណាត អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Group បានថ្លែងប្រាប់ Oknha News ឱ្យដឹងថា កម្មវិធីប្រូម៉ូសិនពិសេសៗមានជាច្រើនរួមទាំងប្រេងពុយ ប្រេងចំណុះ១៨លីត្រ និងប្រេងកេស។ យ៉ាងណាមិញកម្មវិធីប្រូម៉ូសិន៤០% នេះគឺសម្រាប់តែប្រភេទឡានទេសចរណ៍ និងឡានគ្រួសារប៉ុណ្ណោះ។
សម្រាប់លោកអ្នកដែលចង់ដឹងមានកម្មវិធីប្រូម៉ូសិនអ្វីខ្លះទៀត សូមទាក់ទងទៅកាន់លេខ 0974444128 ឬទំព័រហ្វេសប៊ុក PETRONAS Lubricants Cambodia។
សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។
ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀងផងដែរ៕













