ស្ថានទូតថា អូស្រ្តាលីជាដៃគូដ៏យូរអង្វែង ដែលអាចទុកចិត្ត និងគួរឱ្យជឿជាក់សម្រាប់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសអូស្រ្តាលីជាដៃគូដ៏យូរអង្វែង ដែលអាចទុកចិត្តបាន និងគួរឱ្យជឿជាក់សម្រាប់កម្ពុជា។ការលើកនេះ គឺនៅក្នុងដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅកម្ពុជា ដឹកនាំដោយលោក Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី ដែលបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជា ដែលក្នុងនោះលោកបានចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភាព លើកទី២ (ISC-2) និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមស្ថានទូតអូស្រ្តលីប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានសភាបានអញ្ជើញជួប សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ការលើកកម្ពស់ភាពចម្រុះនៃតំណាងរាស្រ្តក្នុងសភា ការពង្រឹងស្ថាប័នប្រជាធិបតេយ្យ វិស័យអប់រំ និងការចូលរួមរបស់យុវជន។

ជាមួយគ្នានេះ លោកប្រធានសភា ក៏បានជួបជាមួយអ្នកចូលរួមក្នុងកម្មវិធី “Generation Next” របស់មជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី (ASEAN Australia Centre) និងបេក្ខនារីដែលឈរឈ្មោះសម្រាប់ការបោះឆ្នោត ដោយបានគូសបញ្ជាក់ពីការគាំទ្ររបស់អូស្ត្រាលីចំពោះថ្នាក់ដឹកនាំជំនាន់ក្រោយ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៅទូទាំងតំបន់។

សូមជម្រាបដែរថា ខណៈដែលអូស្ត្រាលី និងកម្ពុជាត្រៀមអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត នៅឆ្នាំ ២០២៧ ដំណើរទស្សនកិច្ចនេះ ស្ថានទូតអូស្រ្តាលី ក៏បានបញ្ជាក់ជាថ្មីនូវជំហររបស់អូស្ត្រាលីថា អូស្រ្តាលី គឺជាដៃគូដ៏យូរអង្វែង ដែលអាចទុកចិត្តបាន និងគួរឱ្យជឿជាក់សម្រាប់កម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន