ប្រមុខដឹកនាំកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិន គង់ប្រថាប់ពិនិត្យព្រះរាជសុខភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេស្ដេចយាងទៅកាន់ប្រទេសចិន ដើម្បីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព កាលព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ក៏បានក្រាបថ្វាយព្រះពរព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ តែងតែស្តេចយាងទៅប្រទេសចិនជាទៀងទាត់ ក្នុងគោលបំណងចម្បងដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។ តាមទម្លាប់ជាប្រពៃណី ព្រះអង្គទាំងទ្វេ តែងតែស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ចំនួន ២ដង ក្នុងមួយឆ្នាំ (រៀងរាល់ ៦ខែម្តង) ទៅតាមការយាង និងការរៀបចំថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗរបស់ចិន៕ អត្ថបទ៖ហ្សាលីន